ចម្លង​តាម​ iPhone 7 Plus មិន​ទាន់​អស់​ចិត្ត​ ពេល​នេះ​ Xiaomi ចម្លង​តាម​ iPhone X ទៀត

  • 2018-01-26 02:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xiaomi កំពុង​តែ​ផលិត​ស្មាតហ្វូន​ជំនាន់​ថ្មី​ដែល​មក​ស្នង​តំណែង​ Xiaomi Mi 5X ចេញ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ឈ្មោះ​ថា​ Xiaomi Mi 6X។ ខណៈ​នេះ​ស្មាតហ្វូន​ថ្មី​នេះ​​បាន​​បង្ហាញ​​រូបរាង​របស់​ខ្លួន​តាម​រូបភាព​លេច​ធ្លាយ​ប៉ុន្មាន​សន្លឹក។

តាម​រូបភាព​ឃើញ​ថា​ Mi 6X នឹង​មាន​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​បែប​បញ្ឈរ​ដូច​ជា​ iPhone X ដែរ​ ស្រប​ពេល​ដែល​​ Mi 5X បាន​​ប្រើ​រចនាបថ​ដែល​ស្រដៀង​គ្នា​ខ្លាំង​នឹង​ iPhone 7 Plus។ អេក្រង់​របស់​ Mi 6X នេះ​ទៀត​សោត​មាន​មាត្រដ្ឋាន​ 18:9 និង​ទំនង​ជា​មាន​ទំហំ​ ៥,៩៩ អ៊ីញ។

Xiaomi Mi 5X

Xiaomi អាច​នឹង​បង្ហាញ​ ឬ ប្រកាស​ស្មាតហ្វូន​ថ្មី​នេះ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ ដែល​ទំនង​ជា​នឹង​មាន​ប្រើ​បន្ទះ​ឈីប​ Surge S2 ផលិត​ដោយ​ Xiaomi ផ្ទាល់៕ ​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី