បឹង​កេត​ ចុះ​បញ្ជី​កីឡាករ​បរទេស​ថ្មី​​តែ​ម្នាក់​គត់​សម្រាប់​ត្រៀម AFC Cup

  • 2018-01-26 03:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហៅ សុជាតិ គ្រូ​ជំនួយ​របស់​ក្លឹប​បឹង​កេត បាន​អះអាង​ថា ​ក្លឹប​របស់​លោក បាន​ចុះ​បញ្ជី​រួច​រាល់​ក្នុង​នាំ​យក​កីឡាករ​បរទេស​ថ្មី​​តែ​ម្នាក់​គត់​គឺ Julius ក្នុង​ការ​ត្រៀម​លេង​វគ្គ​ជម្រុះ​ AFC Cup 2018 ។

លោក ហៅ សុជាតិ (ឡើង​ទទួល​បាន​គ្រូ​បង្វឹក​ល្អកាល​ពី​យប់​មិញ)

​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ក្រុម​បឹង​កេត នឹង​ត្រូវ​តតាំង​ជា​មួយ Lao Toyota FC ចំនួន​ពីរ​ជើង​ដែល​ជើង​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ និង​ជើង​ទី​២ ធ្វើ​ឡើង​នៅ​ថ្ងៃ២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទឹក​ដី​របស់​ក្រុម​ឡាវ។

​ទាក់​ទង​ការ​ចុះ​បញ្ជី​កីឡាករ​បរទេស​ថ្មី​របស់​បឹង​កេត​ លោក ហៅ សុជាតិ បាន​និយាយ​ថា ក្រុម​របស់​លោក​បាន​​នាំ​យក​តែ​ Julius ម្នាក់​គត់​មក​បន្ថែម​ ដើម្បី​ជួយ​ក្រុម​ក្នុង​ការ​លេង​ពាន​រង្វាន់​ខាង​លើ។ ដូច្នេះ​កីឡាករ​បទេស​របស់​ពួក​គេ​មាន Maycon Calijuri, Esoh Paul Omogba, Hikaru Mizuno និង Julius។ ស្រប​ពេល Gbenga​ គឺ​បាន​ផុត​កុង​ត្រា​ត្រឹម​​ចប់​ជើង​ទី​២ នៃ​លីគ​កំពូល​រដូវ​កាល​២០១៧។

ពាន​រង្វាន់​នេះ​ដំបូង​ឡើយ បឹង​កេត​ត្រូវ​ប្រកួត​នៅ​វគ្គ​ចែក​ពូល ប៉ុន្តែ​ដោយ​សារ​ Lao Toyota FC ឈ្នះ​បណ្ដឹង​តវ៉ា​ជុំ​វិញ​បញ្ហា​លក់​​គ្រាប់​របស់​ខ្លួន​ ធ្វើ​ឲ្យ​​បឹង​កេត​ត្រូវ​ប្រកួត​ជម្រុះ​ជា​មួយ​ក្រុម​របស់​ឡាវ​មួយ​នេះ​វិញ៕ ​​

Julius

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម