ស៊ីម៉ងត៍ SCG តួ​លេខ​លក់​កើន​ឡើង​ខ្លាំង ស្រប​ពេល​ទីផ្សារ​កំពុង​ប្រជែង​គ្នា

  • 2018-01-26 04:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SCG បាន​ប្រកាស​ពី​លទ្ធផល​លក់​ស៊ីម៉ងត៍​ដ៏​ពេញ​ចិត្ត​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០១៧ ដោយ​លក់​បាន ៣៤៤លានដុល្លារ ហើយ​គិត​ត្រឹម​ត្រី​មាស​ទី៤ លក់​បាន​ច្រើន​ជាង​មុន ២៦% ស្មើ​នឹង​ទឹក​ប្រាក់ ៩១លាន​ដុល្លារ បើ​ធៀប​នឹង​ពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ដែល​រាប់​បញ្ចូល​ការ​នាំ​ចេញ​ពី​ខ្មែរ និង​នាំ​ចូល​ពី​ថៃ។

លោក Roongrote Rangsiyopash ប្រធាន និង​នាយក​ប្រតិបត្តិ SCG បាន​និយាយ​ថា៖ "លទ្ធផល​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ ២០១៧ របស់ SCG ត្រូវ​បាន​ចាត់​ទុក​ជា​លទ្ធផល​ពេញចិត្ត បើ​ទោះ​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ថ្នាក់​តំបន់​ក៏​ដូចជា កំណើន​លើ​ចំណាយ​សម្រាប់​វត្ថុ​ធាតុ​ដើម និង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រាក់​បាត ដែល​បាន​ប៉ះពាល់​មក​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន"។

លោក Roongrote Rangsiyopash

សម្រាប់​ឆ្នាំ ២០១៨ នឹង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា កំណើន​នៃ​ការ​ចំណាយ​លើ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិតផល​គីមី និង​ឧស្សាហកម្ម​វេច​ខ្ចប់ កំណើន​ការ​ចំណាយ​លើ​ថាមពល និង​ការ​កើន​ឡើង​តម្លៃ​ប្រាក់​បាត ក៏​ដូចជា​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញ​នៅ​ក្នុង​តំបន់ ហើយ SCG នឹង​បន្ត​ពង្រីក​អាជីវកម្ម សេវាកម្ម​របស់​ខ្លួន ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ និង​មនុស្ស​យន្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់​អាជីវកម្ម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​ខាង​លើ។

ក្រុមហ៊ុន​ដែល​មាន​រោងចក្រ​ស៊ីម៉ងត៍​នៅ​ក្នុង​ប្រទេស ៦ ហើយ​អាច​ផលិត​សរុប ៣៣,៦ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នេះ ក៏​បាន​បញ្ចេញ​ស៊ីម៉ងត៍​បូក Super K មាន​ចំណុះ ៤០គីឡូក្រាម តែ​ប្រសិទ្ធភាព​ស្មើ​នឹង​ស៊ីម៉ងត៍​បូក​ធម្មតា ៥០គីឡូក្រាម ដែល​ជា​ផលិត​ក្រុមហ៊ុន​កំពត​ស៊ីម៉ងត៍ (ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ SCG)៕

ដោយ៖ វិទូ