វៀតណាមឲ្យពូជគ្រាប់ស្វាយចន្ទីដល់កម្ពុជា ពេលដាំបាន ដឹងថាលក់ឲ្យប្រទេសណាវិញអត់?

  • 2018-01-26 04:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ស្វាយ​ចន្ទី​វៀតណាម​ ​បានយល់​ព្រមផ្ដល់​ប្រភេទ​ពូជស្វាយ​ចន្ទី​ ​រួម​ទាំង​​គាំទ្រ​បច្ចេកទេស​ ​និង​ប្រមូល​ទិញ​ផលិតផល​ស្វាយ​ចន្ទីពី​កសិករ​ ​ឬសហគមន៍​កសិកម្ម​កម្ពុជា​វិញ​ តាម​រយៈ​គោលការណ៍​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។

គម្រោង​ផ្ដល់គ្រាប់​ពូជស្វាយ​ចន្ទី​នេះធ្វើ​ឡើង ​ក្រោយ​ពីភាគី​កម្ពុជា​ តំណាង​ដោយ​ក្រសួង​កសិកម្ម​ ​និង​សមាគម​ស្វាយ​ចន្ទី​វៀតណាម​​ ​បានចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​សម្រាប់​ការ​នាំចេញ ​កាល​ពីថ្ងៃទី ១៧ ខែមករា ​ឆ្នាំ ២០១៨ ​កន្លងទៅ​។

​ហេតុ​ដូច្នេះ​ដើម្បី​បង្កើន​ផលិតកម្មដំណាំ​ និង​តម្រូវការ​ទីផ្សារ​នៃ​ផលិតផលស្វាយចន្ទី​ឲ្យកើនឡើង​បន្ថែម​ទៀត​នោះ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​ឯកឧត្តម​ វេង សាខុន ​បាន​ចេញ​សេចក្ដី​ប្រកាស​ដាក់​ចេញ​វិធានការ និង​ណែនាំ​មន្ត្រីជំនាញ​ពាក់ព័ន្ធ​ឲ្យ​ខិតខំយកចិត្ត​ទុកដាក់​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​ ដើម្បី​បំពេញ​ដល់​តម្រូវការ​ទីផ្សារ​ ។

(​ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​)

យ៉ាង​ណា​មីញ​ ​ក្រសួង​កសិកម្ម​ នៅ​មិនទាន់​បង្ហើប​ពីការ​កំណត់​តម្លៃ​ និបរិមាណស្វាយចន្ទី​ម្រាប់​លក់ឲ្យ​ភាគី​វៀតណាម​នៅឡើយ​ ខណៈការ​ដាំដុះ​ដំណាំ​ស្វាយចន្ទី​បច្ចុប្បន្ន​​មាន​ប្រមាណ​ ៦៤ ៨០០ ​ហិកតា​លើផ្ទៃ​ដីសរុប​ទូទាំង​ប្រទេស​។

គួរ​រំលឹកថា ​សមាគម​ស្វាយចន្ទី​វៀតណាម ​បាន​ប្រមូល​ទិញ​គ្រាប់ស្វាយ​ចន្ទី​ពី​កម្ពុជា​ប្រមាណ ១០ម៉ឺន​តោន ខណៈ​ដែល​កម្ពុជា​មាន​សមត្ថភាព​ផលិត​បាន ១០,៤២ម៉ឺន​តោន នៅក្នុង​ឆ្នាំ​២០១៦ ​ដោយ​អាច​ចាត់ទុក​បានថា វៀតណាម​ជា​អតិថិជន​ទិញ​ស្វាយចន្ទី​តែ​មួយគត់​របស់​កម្ពុជា។

​បន្ថែម​ពី​នេះ​ ​សមាគម​ស្វាយ​ចន្ទី​វៀតណាម ​ចាត់​ទុក​ខ្លួនឯង​ថា​ជា​ក្រុមហ៊ុន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០១៧​ ​ដោយ​ក្រុមហ៊ុន​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​កែច្នៃ​ចំនួន ១,៦លាន​តោន ទន្ទឹម​នឹង​តម្រូវការ​ពិភពលោក​មាន​ចំនួន ៣ ​លាន​តោន៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី