ខ្លាច​កូន​ខ្មែរ​មិន​ស្គាល់​ឧបករណ៍​ភ្លេងបុរាណ រថយន្ត​តន្ត្រីទិព្វ​បង្កើន​ការ​ចុះ​ផ្សព្វ​ផ្សាយ​

  • 2018-01-26 06:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​មាន​​​តែ​៣ ឬ​៤លើក​ក្នុង​​១ឆ្នាំ ដើម្បី​ចុះ​ទៅ​បង្ហាញ​សិល្បៈ​បុរាណ​បាន​ម្ដង​ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​រថយន្ត​តន្ត្រីទិព្វ​ ប្ដូរ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ក្នុង​១ខែពី​២ដង​វិញ ​គឺ​ដើម​ខែ​ និង​ចុង​ខែ។

អ្នក​នាង​ ថន សីមា សហ​ស្ថាបនិក​​ និង​អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈ​ក្នុង​ក្រុម​រថយន្ត​តន្ត្រីទិព្វ បាន​ប្រាប់​ថា​ ក្រោយ​ពី​រថយន្ត​តន្រ្តី​ទិព្វ សហការ​គ្នា​ជាមួយ​អង្គការ សិល្បៈ​ខ្មែរ​អមតៈ​ កម្ម​វិធី​ចុះ​​ទៅ​ផ្សព្វផ្សាយ​ឧបករណ៍​បុរាណ​នៅតាមខេត្ត មាន​ច្រើនជាង​មុន​។

សកម្មភាពចុះផ្សព្វផ្សាយរបស់រថយន្តតន្ត្រីទិព្វខ្មែរ

អ្នក​ស្រី​បាន​បន្ត​ថា​ មិន​ត្រឹម​តែ​ចុះ​ផ្សព្វ​ផ្សាយ​ទេ​ ប៉ុន្តែ​ក្រុម​មួយ​នេះ​ក៏​ធ្វើ​ការ​ស្រាវ​ជ្រាវ​ បង្កើត​ថ្នាក់​បង្រៀន​សិល្បៈ​បុរាណ​ផង​ដែរ​។ សកម្ម​​​ភាព​ទាំង​នេះ ​គឺ​ដើម្បី​ថែ​រក្សា​ និង​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់​ពី​ឧបករណ៍​សិល្បៈ​បុរាណ​។«អូន​ពេល​បង​ចុះ​ទៅ​ផ្សព្វផ្សាយ​ទាំង​ក្មេង​ទាំង​ចាស់​ពេល​ខ្លះ​លោក​មិន​ស្គាល់​សិល្បៈ​ និងឧបករណ៍បុរាណ​ផង​ហ្នឹង​​។ ឧទាហរណ៍​បង​លើក​ចាប៉ី ​​នាំ​គាត់​ហៅទ្រ​ទៅ​វិញក៏​​មាន​ បង​មិន​សប្បាយ​ចិត្ត​ទេ​​​ បង​ខ្លាចបាត់​បង់ ទើប​ពួក​យើង​សង្ឃឹម​ថា​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​ច្រើន​ ​អាច​បង្កើន​ការយល់​ដឹង​ និង​គាំទ្រ​ពី​សិល្បៈ​បុរាណ»។

អ្នក​នាង​ ថន សីមា អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈ​ក្នុង​ក្រុម​រថយន្ត​តន្រ្តី​ទិព្វ

រថយន្ត​តន្ត្រីទិព្វ​ខ្មែែរបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣​ បាន​ចេញ​ទៅ​ចុះ​ផ្សាយ​ ស្ទើរ​គ្រប់​ភូមិ​ស្រុក​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​នូវ​សិល្បៈ​ និង​ឧបករណ៍​បុរាណ​ខ្មែរ​ រួម​មាន ទ្រខ្សែខ្មែរ៣​ ចាប៉ី ​សាដៀវ គែន វង់ភ្លេង​ស្គរ​ថូន​ ភ្លយ ​ជាដើម៕

​​​​​​​​​

អត្ថបទៈ ស្រីអូន