ប្រកួត​ដំបូង​ចង្វាក់​លេង​របស់ Coutinho ជាមួយ​ Barca សង់តង់​​គ្នា​មិន​ធម្មតា

  • 2018-01-26 07:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​​ពី​ផ្លាស់​ចេញ​​ពី Liverpool ​កាល​ពី​ដើម​ខែ មករា ឆ្នាំ ២០១៨ ទីបំផុត Phillippe Coutinho បាន​បង្ហាញ​​ជា​លើក​ដំបូង​ជាមួយ Barca​ ហើយ​ក្នុង​ការ​ប្រកួត​ពាន Copa del Rey យក​ឈ្នះ Espanyol ២-០។

Coutinho បាន​ប្ដូរ​ចូល​ជំនួស Iniesta នៅនាទី៦៨ ក្រោម​សំឡេង​ទះ​ដៃ​អបអរ​ពី​អ្នក​គាំទ្រ Barca រាប់​ម៉ឺន​នាក់។ ជាង​២០​នាទី​លើ​ទីលាន Coutinho ហាក់​ដូច​ជា​មិន​សូវ​មាន​បញ្ហា​ច្រើន​ឡើង សម្រាប់​ចង្វាក់​លេង Tiki-taka។ កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​ ទទួល​បាន​តំណែង​លេង​បម្រើ​ស្លាប​ខាង​ស្ដាំ ភាគ​ច្រើន​ចាប់​ដៃ​គ្នា​ជាមួយ Messi។

ក្នុង​ការ​ប្រកួត​យប់​មិញ​អតីត​កីឡាករ Inter Milan រូប​នេះ​បង្ហាញ​បច្ចេកទេស​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន។ ជា​ពិសេស​នាទី​៧៥ គេ​បាន​បញ្ជូន​បាល​កាត់​មុខ​ទី​យ៉ាង​ស្អាត​ឲ្យ តែ Suárez ធ្វើ​​មិន​បាន​សម្រេច។ អញ្ចឹង​ទៅ​មើល​ចង្វាក់​លេង​របស់ Coutinho បន្តិច​មើល​ថា​លេង​ល្អ​បែប​ណា?​

អត្ថបទ៖ ហេង សុធារិទ្ធិ