ថ្ងៃ​ Galaxy S9 ​បង្ហាញ​ខ្លួន HTC គ្មាន​ស្មាតហ្វូន​ថ្មី​បង្ហាញនឹងគេ​​ឡើយ

  • 2018-01-27 02:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ក្រុមហ៊ុន HTC នឹង​អវត្តមាន​ក្នុង​ពិព័រណ៍ MWC 2018 ដែល​ប្រព្រឹត្តិ​ទៅ​នា​ចុង​ខែ​កុម្ភៈ។ ម៉ូដែល U12 ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក អាច​មិន​អាច​លេខ​មុខ​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ខ្នាត​ធំ ស្រប​ពេល​គូ​ប្រជែង SAMSUNG និង SONY នៅ​តែ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​មក​ដល់។​

ថ្វី​បើ​ខកខាន​នៅ MWC ប៉ុន្តែ​ក្រុមហ៊ុន​តៃវ៉ាន់​ទំនង​ជា​បើក​បង្ហាញ​ក្នុង​អំឡុង​ខែ​មិនា​ឬ​មេសា​ជំនួស​វិញ។ ខណៈ​ម៉ូដែល HTC U12 កន្លង​ទៅ​មាន​ចចាមអារ៉ាម​ថា​ប្រើប្រាស់​អេក្រង់​ផ្ទៃ​ពេញ​ធំ​ជាង​មុន​ច្បាស់​ត្រជាក់​ភ្នែក​ដល់​កម្រិត 4K ហើយ​បំពាក់​នូវ​ឈីប Snapdragon 845 និង​មាន​មុខងារ​ច្របាច់​ទូរសព្ទ Edge Sense។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | Androidauthority   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម