Sanchez ​ល្អ​មែន ​ថ្ងៃ​ដំបូង​ជួយ​បិសាច​ក្រហម​ឈ្នះ ៤-០

  • 2018-01-27 01:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Alexis Sanchez ​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ Manchester United ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ហើយ​អាច​ជួយ​ក្រុម​យក​ឈ្នះ​លើ Yeovil Town ​ក្នុង​លទ្ធផល ៤-០ ​ថែម​ទៀត។

ក្នុង​ការ​ប្រកួត​ដំបូង​នេះ​ដែរ គេ​មើល​ឃើញ​ថា​អតីត​កីឡាករ Arsenal ​រូប​នេះ​ធ្វើ​បាន​ល្អ ដោយ​អាច Assist ​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់ ​និង​មាន​ការ​សហការ​គ្នា​ជាមួយ​កីឡាករ​ដទៃ​បាន​ល្អ​។ ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Jose Mourinho ​បាន​និយាយ​ដែរ​ថា​៖ “នេះ​ជា​ប្រកួត​ដំបូង​របស់​គាត់។ គាត់​ធ្វើ​មិន​ទាន់​បាន​ពេញ​ទម្រង់​នៅ​ឡើយ​ទេ ប៉ុន្តែ​គាត់​ពិត​ជា​អាច​ជួយ​យើង​បាន​ច្រើន​មែន។ ខ្ញុំ​សប្បាយ​ចិត្ត”។

ខ្សែ​ប្រយុទ្ធ​កម្ពស់​ទាប​ មាឌ​មាំ​ ​បាន​ស៊ុត​បញ្ចូល​ទី​៨០​គ្រាប់​ឲ្យ​ Arsenal ចាប់​តាំង​ផ្ទេរ​ពី​ Barcelona ក្នុង​តម្លៃ​៣០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤។ រូបគេ​បាន​ចុះ​កុងត្រា​៤​ឆ្នាំ​កន្លះ​ជាមួយ​ក្រុម​បិសាច​ក្រហម​ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​ ១៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ (ប្រាក់​ដុល​ក្រោយ​បង់​ពន្ធ​រួច)៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម