ភ្នំពេញ​ក្រោន ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ណាហ្គាវើល រសៀល​នេះ

  • 2018-01-27 04:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ភ្នំពេញ​ក្រោន ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ណាហ្គាវើល​នៅ​រសៀល​ម៉ោង ៣:៣០​នាទី​នេះ ​ដើម្បី​ជា​ការ​សាកល្បង​សមត្ថភាព​កីឡាករ​ចំណូល​ថ្មី ​នៅ​កីឡដ្ឋាន RSN ។

រូបភាព​រដូវ​កាល​មុន

ភ្នំពេញ​ក្រោន​បាន​ចុះ​កុងត្រា​យក​កីឡាករ​បរទេស​បាន​៤​នាក់​ហើយ រួម​មាន ​ខ្សែ​ការពារ​កណ្តាល Atsushi Shirota ​កីឡាករ Jorrin John , Jonny Campbell ​និង​ Pouya Hosseini ។ នៅ​សល់​បេក្ខភាព​កីឡាករ​បរទេស​ម្នាក់​ទៀត​ដែល​ក្រោន​អាច​ចុះ​កុងត្រា​យក​បាន ប៉ុន្តែ​មិន​ដឹង​ថា​នរណា​នៅ​ឡើយ​ទេ។

ចំណែក​ឯ​ណាហ្គាវើល​វិញ ​មិន​ទាន់​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី​ឡើយ ​ត្បិត​អី​ពួកគេ​កំពុង​ធ្វើ​តេស្ដ​នៅ​ឡើយ។ ដូច្នេះ​ការ​ប្រកួត​នៅ​រសៀល​នេះ ​ក្រុម​របស់​លោក មាស ចាន់ណា ​អាច​នឹង​ដាក់​កីឡាករ​ចំណូល​មើល​សមត្ថភាព​ច្រើន៕

អត្ថបទ៖ មុន្នីរម្យ