ផ្សារ​ហ៊ុន​ជប៉ុន​មួយ​ត្រូវ​ពួក​ Hacker ប្លន់​យកលុយ​អស់ ៥៣០ លាន​ដុល្លារ​តាម​អ៊ី​ន​ធឺ​ណេ​ត​

  • 2018-01-27 06:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​ឱ្យ​ដឹង​ថា ផ្សារ​ហ៊ុន​ជប៉ុន​មួយ​បាន​ខាតបង់​ថវិកា​ចំនួន ៥៨ ពាន់​លាន​យ៉េន (​ប្រមាណ​៥៣០ លាន​ដុល្លារ​) គិត​ជា​ប្រភេទ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ហៅថា Cryptocurrency ដោយសារ​ការ​លួច​ប្លន់​តាម​អ៊ីនធឺណិត​ ឬ Hack​។​

​ផ្សារ​ហ៊ុន Coincheck បាន​ឱ្យ​ដឹង​នៅ​លើ​​វិបសាយ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​ ២៦ ​មករា​ថា ខ្លួន​បាន​ផ្អាក​ការ​លក់​និង​ការ​ដក​រូបិយប័ណ្ណ​ ដែល​ហៅថា NEM​។ ក្រុមហ៊ុន​បាន​បន្ថែម​ទៀត​ថា ខ្លួន​បាន​រឹត​បន្តឹង​លើ​ការ​ជួញ​ដូរ​ក្នុង​រូបិយវត្ថុ​ប្រភេទ Cryptocurrency ដទៃ​ទៀត​ផង​ដែរ​។​

​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​រាត្រី​ថ្ងៃ​សុក្រ ប្រធាន​ផ្សារ​ហ៊ុន Coincheck លោក ក​យ​ឈី​រ៉ូ វ៉ា​ដា បាន​ឱន​ក្បាល​លំទោន​សុំទោស​។ លោក​បន្តថា ក្រុមហ៊ុន​អាច​នឹង​ស្វែងរក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​។ រូបភាព​វីដេអូ​របស់​ទូរទស្សន៍​ជប៉ុន​បាន​បង្ហាញ អតិថិជន​មួយ​ក្រុម​តូច​ឈរ​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្រុង​តូ​ក្យូ កាលពី​រាត្រី​ថ្ងៃ​សុក្រ​។​

លោក ក​យ​ឈី​រ៉ូ វ៉ា​ដា ប្រធាន​ផ្សារ​ហ៊ុន Coincheck

​ផ្សារ​ហ៊ុន Coincheck ដែល​ហៅ​ខ្លួនឯង​ថា​ផ្សារ​ប្តូរប្រាក់​ប្រភេទ Bitcoin និង Cryptocurrency ឈានមុខ​គេ​នៅក្នុង​ទ្វីបអាស៊ី បាន​និយាយថា ខ្លួន​បាន​រកឃើញ​ការចូល​លុកលុយ​ដោយ​គ្មាន​ការអនុញ្ញាត​លើ​ប្រព័ន្ធ​របស់ខ្លួន នៅ​ម៉ោង​ប្រហែល ៣ ព្រឹក​។​ ​ការខាតបង់ ដែល​បាន​រាយការណ៍​នេះ គឺ​ខ្ពស់ជាង​ការខាតបង់​ចំនួន ៤៨ ពាន់​លាន​យ៉េន ដែល​ផ្សារ​ហ៊ុន Mt. Gox របស់​ជប៉ុន​ធ្លាប់​ខាតបង់​កាលពី​ឆ្នាំ ២០១៤៕

ប្រភព ៖ rasmeinews.com