ហាង​កាហ្វេ Arabitia ត្រៀម​បើក​សាខា​ថ្មី​នៅ​ម្ដុំ​ពេទ្យ ខេម៉ា ឆាប់ៗនេះ

  • 2018-01-28 06:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងកាហ្វេ Arabitia ដែលមានប្រភពមកពីប្រទេសថៃ នឹងបើកសាខាទី៨ មួយទៀតនៅទល់មុខនឹងពេទ្យ ខេម៉ា ឆាប់ៗនេះហើយ។

កាលសម្ពោធសាខាទី៤នៅច្បារអំពៅ លោកឧកញ៉ា សួរ វីរៈ អគ្គនាយក Cafe Bus ផ្ដាច់មុខ Arabitia កម្ពុជា ធ្លាប់បានប្រាប់ Sabay រួចមកហើយថា ៖ "ចំណុចពិសេសរបស់កាហ្វេនេះគឺយើង ដាំខ្លួនឯងផ្ទាល់ និងជាប្រភេទកាហ្វេ Arabica សុទ្ធ ម្យ៉ាងមុនសម្រេចចិត្តបើកនៅកម្ពុជានេះ យើងបានសាកល្បងដោយបើកតូបតូចៗឲ្យប្រជាជនខ្មែរបានសាករសជាតិឈ្ងុយឆ្ងាញ់របស់កាហ្វេនេះរួចហើយ" ។

អ៊ីចឹងថ្ងៃ ៣១ មករា នឹងមានកម្មវិធីពិសេសៗ សម្រាប់ឱកាសសម្ពោធហាងថ្មី ដោយមានប្រូម៉ូសិនទិញ១ ថែម១ និងមានការចាប់រង្វាន់បានកាដូជាច្រើនផងដែរ។ កុំភ្លេចមកចូលរួម និងសាករសជាតិកាហ្វេថ្មីនេះទាំងអស់គ្នានៅសាខាពេទ្យខេម៉ា ផ្លូវ៥២៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក ទល់មុខមន្ទីរពេទ្យខេម៉ាតែម្តង។

  • ព័ត៌មានបន្ថែមពី Arabitia ចូលទៅផេកហ្វេសប៊ុក Arabitia CAFE Cambodia។
  • សម្រាប់ព័ត៌មានពីការទិញ Franchise ទាក់ទងលេខ ០១៥ /០១៧ ៧៤៥ ៧៤៥៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី