អបអរ​! កំពូលតួ​ឯកស្រី​រឿង​ "ទេព​មច្ឆាឆ្លងជាតិ" សម្រាល​កូន​ទី ២​ហើយ

  • 2018-01-29 01:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​ជោគជ័យ​មិនធម្មតា​ តាម​រយៈ​រឿង​ភាគ​ល្បី​ "Legend Of The Blue Sea” តារា​សម្ដែង​ស្រី​ឆ្នើម​ Jun Ji Hyun ក៏​ចាប់​ផ្ដើម​មាន​ទម្ងន់​កូន​ទី​ ២ ហើយ​ពេល​នេះ​ដែរ​ កូន​ប្រុស​របស់​នាង​ក៏​បាន​សម្រាល​ប្រកប​ដោយ​សុវត្ថិភាព។

កាល​ពី​ថ្ងៃ​ទី ២៦​ ខែ​មករា​ ឆ្នាំ​ ២០១៨ តារាសម្ដែង​ស្រី​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​សិល្បៈ Jun Ji Hyun ឫ Sim Cheong បាន​សម្រាល​បុត្រា​ទី​ ២​របស់​ខ្លួន​ដោយ​សុវត្ថិភាព​ហើយ​ វេលា​ម៉ោង​ ៦ល្ងាច (ម៉ោង​នៅ​ប្រទេស​កូរ៉េ)។ ទាំង​ម្ដាយ​ និង​ទារក​ គឺ​សុខសប្បាយ​ធម្មតា។

ដំណឹង​រីករាយ​នេះ​ ត្រូវ​អ្នក​គាំទ្រ​ទាំង​អស់​មាន​ក្ដី​រំភើប​សាទរ​ជា​ខ្លាំង​ និង​ស្វាគមន៍​ការ​មកកាន់​ពិភពលោក​ របស់​សមាជិក​ថ្មី​នៃ​គ្រួសារ​ Jun Ji Hyun។

តារា​ស្រី​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ​ បាន​បញ្ចប់​ជីវិត​នៅ​លីវ​ ដោយយ​បាន​រៀប​ការ​ជាមួយ​អ្នក​ជំនួញ​ម្នាក់​ កាល​ពី​ឆ្នាំ ២០១២។ រហូត​ដល់​ឆ្នាំ​ ២០១៦ នាង​ក៏​ទទួល​បាន​កូន​ប្រុស​ដំបូង​ ជា​ចំណងដៃ​អាពាហ៍ពិពាហ៍ ហើយ​រំលង​បាន​ ២​ឆ្នាំ តារា​រូប​នេះ​ និង​ស្វាមី​ក៏​មាន​បុត្រ​ទី​ ២ទៀត៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម