ក្រោយ​គ្មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​​ អ្នក​សិល្បៈ​៤​គូ​ត្រលប់​មក​ស្រលាញ់​គ្នា​ដូច​បង​ប្អូន​

  • 2018-01-29 03:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ស្ងើច​សរសើរ​​បំផុត​សម្រាប់​ជីវិត​​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ​៤​​គូ​ ​ទោះ​បី​ជា​ពេល​​​នេះ​ពួក​គេ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​ទៅ​ហើយ​ក្ដី​ តែ​ការ​ស្រឡាញ់​​រាប់​​​​​អាន​នៅ​តែ​មាន​ចំពោះ​គ្នា​ជា​និច្ច​មិន​បាន​ផ្លាស់ប្ដូរ​អ្វី​​ឡើយ​។ ផ្ទុយ​ខុស​​​ពី​គូស្នេហ៍​មួយ​ចំនួន​ ក្រោយ​ពី​បែកបាក់​​បែរ​ពាក់​មុខយក្ស​ដាក់​គ្នា ឬ​មើល​មុខ​គ្នា​មិន​ចំ​។

១/ តារា​សម្ដែង​ជើង​ចាស់​​​​ដ៏​មាន​ប្រជាប្រិយភាព​នា​ទសវត្ស​​៩០ អ្នក​នាង អម្ពរ ទេវី ​ទោះ​បី​ជា​ពេល​នេះ​នាង និង ពេជ្រ ភារុណ មិន​មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​ដូច​ពេល​មុន​ក្ដី​ តែ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​មិន​បាន​សាប់​សូន្យ​នោះ​ទេ​ នៅ​តែ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​​ដដែល​។ គ្រប់​ពេល​​អ្នកនាង អម្ពរ ទេវី ​មក​លេង​ ឬ​ ថត​រឿង​នៅ​​ស្រុក​ខ្មែរ​ម្ដង​ៗ​អតីត​ស្វាមី​​តែង​តែ​ចាំ​ទទួល​ នាង នៅ​ប្រលានយន្តហោះ​​ មិន​​ដែល​អាក់ខាន​​ឡើយ​។

ពេជ្រ ភារុណ ទៅ​ទទួល​អ្នកនាង អម្ពរ ទេវី នៅ​ប្រលានយន្តហោះ​

​​​​​​​​​២/​​​បើ​និយាយ​ពី​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​ជា​តារា​សម្ដែង​អ្នកនាង ច​ន ច័ន្ទលក្ខិណា និង​លោក យុត្ថារ៉ា ឆានី វិញ​​​បើ​ទោះ​បី​ជា​ពេល​នេះ​អ្នក​ទាំង​ពី​មាន​​ប្រពន្ធ​ និង​គូ​កំណាន់​ចិត្ត​​​រៀង​ៗ​ខ្លួន​ទៅ​ហើយ​ក្ដី ការ​ស្រឡាញ់​ និង​បារម្ភ​ពី​គ្នា​នៅ​តែ​មាន​ជានិច្ច។​​ ជាក់​ស្ដែង​នៅ​ពេល​ម្ដាយ​​មាន​ជម្ងឺ​ឈឺ​ថ្កាត់​ ឬ ​ប្រពន្ធ​ យុត្ថារ៉ា ឆានី សម្រាល​កូន​​ពួក​គេ​​បាន​បង្ហាញ​ក្ដី​បារម្ភ​ និង​បាន​ទៅ​សួរ​សុខទុក្ខ​គ្នា​ទៅវិញ​ទៅមក​ទៀត​ផង​។

ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆានី សែលហ្វី​ជាមួយ​គ្នា​

៣/ក្រឡេក​មក​​ចាប់​អារម្មណ៍​​​​ពិធី​ការិនី​ចាស់​វស្សា​អ្នកនាង គង់ សុជាតិ និង លោក ម៉ៅ វិសាលភាព ក្រោយ​ពី​លែង​លះ​គ្នា​អ្នក​ទាំង​ពីរ​នៅ​តែ​រក្សា​ទំនាក់​ទំនង​ និង​ស្រឡាញ់​រាប់​អាន​គ្នា​ដដែល​មិន​បាន​ផ្លាស់​​ប្ដូរ​អ្វី​នោះ​ទេ​។ តួ​យ៉ាង​នៅ​ថ្ងៃ​មង្គល​ការ​​ប្អូន​ប្រុស​ខ្លួន​ គង់ សុជាតិ និង​អតីត​ស្វាមី​បាន​ថត​រូប​ និង​បង្ហាញ​ភាព​រួស​រាយ​រាក់ទាក់​ដាក់​គ្នា​ ធ្វើ​ឲ្យ​ភ្ញៀវ​ចូល​រួម​ក្នុង​ពិធី​​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​មួយ​នេះ​។

គង់ សុជាតិ និងអតីត​ស្វាមី ថត​រូប​ស្និទ្ធស្នាល​គ្នា​ថ្ងៃ​មង្គលការ​ប្អូន​ប្រុស​

៤/ចំពោះ​អ្នក​មេម៉ាយ​ចាយ​រាង​ សុខ សោម៉ាវត្តី បន្ទាប់​ពី​លែង​លះ​ស្វាមី​លោក ទូច ដាណារ៉ា ជា​កូន​ប្រុស​ឯកឧត្ដម​ ទូច ណារ៉ុថ រួច​​មក​​មិន​បាន​ខឹង​​ឬ​ស្អប់​មាន​គំនុំគំកួន​ជាមួយ​គ្នា​​នោះ​ទេ នៅ​តែ​ស្រឡាញ់​ និង​រក្សា​ទំនាក់​ទំនង​​ចំពោះ​គ្នា​ជា​និច្ច។ នៅ​ពេល​​ខួប​កំណើត​កូន​ស្រី​ជា​តំណក់​ឈាម​រួម​គ្នា​រវាង​អ្នក​ពី​ម្ដង​ៗ​ពួក​គេ​ តែង​តែ​ចូល​រួម​ និង​បាន​ជូនពរ​កូន​ស្រី​​ក្នុង​ថ្ងៃ​ពិសេស​ ហើយ​ថត​រូប​​​​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ទៀត​ផង​៕​​​​​​

សុខ សោម៉ាវត្តី និងអតីត ស្វាមី​ក្នុង​ថ្ងៃ​រៀប​ការ​

អត្ថបទ៖ ឆុង ស៊ីណាន