Original Song ស្នេហារបស់​ អេនឌី ចេញ​ដើម​សប្ដាហ៍​តែ​ម្ដង ពីរោះ​ស្រទន់!

  • 2018-01-29 03:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Original Song ខ្មែរ​មួយ​បទ​ទៀត​បាន ពី​លោក អេនឌី បាន​ចេញ​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​នា​ដើម​សប្ដាហ៍​នេះ។ កែវ ស្រីនាង នៅ​តែ​ជា​តួឯក​ស្រី ក្នុង​បទ​ចម្រៀង​ស្នេហា​មួយ​បទ​នេះ ក្រោយ​ពី​នាង កម្រ​លេច​មុខ​ក្នុង​សិល្បៈ​ណាស់ ចាប់​ពី​ដក​ខ្លួន​ទៅ​ធ្វើ​ជំនួញ​រហូត​មាន​លុយ​រាប់​លាន​ដុល្លារ​មក។

វិល​មក​បទ​ខាង​លើ​វិញ មាន​ចំណង​ជើង​ថា "មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី" ជា​ប្រភេទ Original Song ថ្មី​១​បទ​ទៀត​របស់​លោក អេនឌី ដែល​បើ​ទោះ មិន​មាន​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដូច​ជា​តារា​ចម្រៀង​ផ្សេង ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ចេញ​បទ​ចម្រៀង​បន្តបន្ទាប់។ ចំណង​ដៃ​របស់​តារា​ប្រុស​រូប​នេះ មាន​២​ប្រភេទ គឺ Original Song និង​ទី​២​ប្រភេទ​បទ Coverរបស់​បទ​ចម្រៀង​មរតក​ដើម។

ជាក់​ស្ដែង​មុន​នេះ​ លោក​ទើប​ចេញ​វីដេអូ​ចម្រៀង Coverបទ​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត​ដែរ មាន​ចំណង​ជើង​ថា "វិល​វិញ​អូន" ។ ដោយ​បទ "មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី" បាន​ចេញ​ជា Audio ប្រមាណ​២​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​វីដេអូ​ចម្រៀង​សម្ដែង​កាយវិការ​ដោយ កែវ ស្រីនាង និង​លោក អេនឌី នោះ ទើប​ចេញ​ព្រឹក​ថ្ងៃ​នេះ។

អីចឹង...តោះ​ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា