មកទៀតហើយ! Couple Run រដូវកាលទី៣ តែម្តងនេះមិនមែននៅភ្នំពេញទៀតទេ

  • 2018-01-29 10:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះគឺជាលើកទី ៣ ហើយដែលក្រុមហ៊ុន Watch Empire បង្កើតកម្មវិធី Couple Run ខុសត្រង់ថារាល់ឆ្នាំធ្វើនៅស្តាតអូឡាំពិក តែឆ្នាំនេះនឹងធ្វើឡើងនៅទឹកដីអង្គរខេត្ត សៀមរាប នៅផ្សាររាត្រី ផាម (Palm Container Night Market) នៅថ្ងៃទី ០៨ មីនា ដែលត្រូវជាថ្ងៃសិទ្ធិនារីអន្តរជាតិ។

Watch Empire ដែលជាក្រុមហ៊ុននាំចូលនាឡិកាដៃម៉ាក Ice-Watch, Versus Versace និង Nautica សុទ្ធជាម៉ាកល្បីៗទូទាំងពិភពលោកបានរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំមួយនេះឡើង ក្នុងគោលបំណងដើម្បីស្វែងរកថវិកា ជំរុញស្មារតីក្នុងការជួយដល់មន្ទីពេទ្យគន្ធបុប្ផា និងការសាងចំណងមិត្តភាព អនុស្សាវរីយ និងការឲ្យតម្លៃលើស្ត្រីដោយការបង្ហាញក្ដីស្រលាញ់ទៅកាន់ពួកគេជាមួយនឹងមនុស្សជាទីស្រលាញ់ដូចជា ឪពុកម្ដាយ បងប្អូន មិត្តភក្តិ ជាដើម។

សំបុត្រចូលរួមនឹងមានដាក់លក់នៅថ្ងៃទី ០៣ កុម្ភៈ នៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន Watch Empire (Ice-Watch) ក្នុងតម្លៃ ១៩៨០០ រៀល ដែលទាំងអស់គ្នានឹងបានអត្ថប្រយោជន៍មកវិញដូចជា៖ ១. ប្រាក់ ៤០០០ រៀលក្នុងតម្លៃសំបុត្រលោកអ្នក នឹងបរិច្ចាគទៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប ២. ទទួលបានអាវយឺត Couple Run មួយដ៏ស្រស់ស្អាត ៣. កាបូបស្ពាយ Ice-Watch ១ (ដែលមានតម្លៃ ៣៥ដុល្លារ) ៤. ទទួលបានម្សៅពណ៌សម្រាប់លេង ១

អ៊ីចឹងកុំឲ្យឱកាសនេះ រំលងណា បានសប្បាយ ហើយបានជួយក្មេងនៅពេទ្យគន្ធបុប្ផាទៀត៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី