​រឿងរ៉ាវ​ជាក់​ច្បាស់​មូលហេតុ​ Neymar មិន​ឲ្យ Cavani ប៉េ​​បំបែក​កំណត់ត្រា​ក្នុង​​​ក្លឹប

  • 2018-01-30 02:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ Neymar ចូលរួម​ជាមួយ  Paris Saint-Germain កាល​ពី​រដូវ​ក្ដៅ​ពី Barceloan ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​​១៩៨​លាន​ផោន ហាក់​មាន​រឿង​ចម្រូងចម្រាស​ច្រើន​ជាមួយ​មិត្ត​រួម​ក្រុម  Edinson Cavani។

កាល​ពី​ខែ កញ្ញា កីឡាករ​មក​ពី​តំបន់​ឡាទីន​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា​ម្ដង​ហើយ ដណ្ដើម​គ្នា​ទាត់​ប៉េណាល់ទី ពេល​យក​ឈ្នះ​ Lyon ២-០។​ បន្ទាប់​មក​ទៀត​កាល​ពី​ពេល​ថ្មី​ៗ គ្រា​យក​ឈ្នះ Dijon ៧-០ Neymar បាន​រង​ការ​រិះគន់​​យ៉ាង​ខ្លាំង រឿង​មិន​​ព្រម​ឲ្យ Cavani ទាត់​ប៉េណាល់ទី ដើម្បី​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ PSG។

ដោយ​សារ​តែ​មាន​មន្ទិល​សង្ស័យ​និង​ការ​រិះគន់​ច្រើន ពេល​នេះ​កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ និយាយ​មក​និយាយ​ពី​មូលហេតុ​ហើយ។ Neymar បក​ស្រាយ​ថា៖ "វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ខ្ញុំ​មិន​ដឹង​រឿង​បំបែក​កំណត់ត្រា។ គ្រូ​បាន​ជ្រើសរើស​ខ្ញុំ​ជា​សម្រេច​បាល់​ប៉េណាល់ទី ហើយ​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ចំពោះ​រឿង​នេះ។ កីឡាករ​គ្រប់​គ្នា​បាន​ដឹង​ ពី​អ្វី​កើត​ឡើង​ក្នុង​បន្ទប់​​ផ្លាស់​សំលៀកបំពាក់​គឺ គ្រូ​បាន​សម្រេច​ឲ្យ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ប៉េណាល់ទី។ ខ្ញុំ​ធម្មតា និង​រីករាយ​ជាមួយ​មិត្ត​និង​កីឡាករ​រួម​ក្រុម។ ខ្ញុំ​មក​ទី​នោះ​ដើម្បី​សាង​ប្រវត្តិសាស្ត្រ។

យ៉ាងណាក្ដី ការ​ប្រកួត​ PSG យក​ឈ្នះ Montpellier ៤-០​កាល​ពី​ចុង​សប្ដាហ៍ Cavani បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​របស់​ក្លឹប​ហើយ​មាន​១៥៧​គ្រាប់ លើ  Zlatan Ibrahimović មួយ​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម