តារា​ស្រី​៧​រូប​​រង​ពាក្យ​ខ្សឹបខ្សៀវ​ ស្រលាញ់​ស្រី​ដូច​គ្នា

  • 2018-01-30 06:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្នេហា​គឺ​រឿង​ធម្មជាតិ ​ដែល​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ថា​​ខ្លួន​​មិន​មាន​ចិត្ត​អាណិត​ ស្រឡាញ់ ទៅ​លើ​មនុស្ស​ណា​ម្នាក់​បាន​ឡើយ​។ ជា​ទូទៅ​ស្នេហា​ត្រូវ​បាន​គេ​ចាត់​​ទុក​ថា​ជា​រឿង​កើត​ឡើង​រវាង​ប្រុស​ និង​ស្រី​ តែ​ការ​ពិត​ស្នេហា​នារី​ និង​នារី ឬ​បុរស​និង​បុរស​ក៏​កើត​មាន​នៅ​លើ​សាកលលោក​យើង​នេះ។

កន្លង​មក​ Sabay បាន​ចុះ​ផ្សាយ​ពី​បណ្ដា​តារា​ចម្រៀង​ និង​សម្ដែង​​ប្រុស​ធ្លាប់​​រង​ព័ត៌មាន​​អាស្រូវ​ស្រឡាញ់​ភេទ​ដូច​គ្នា។ ត​ទៅ​នេះ គឺ​ជា​តារា​ស្រី​វិញ​ម្ដង៖ ​

១ ឱក សុគន្ធកញ្ញា៖ ដោយ​មាន​ទំនោរ​លើ​ចង្វាក់​រាំ​ Hip Hop និង​​មិនសូវ​​​តុបតែង​ខ្លួន​ដូច​តារា​ស្រី​​ដទៃ​ទៀត​ ​កាល​ពី​ជិត​១០​មុន ឱក សុគន្ធកញ្ញា ត្រូវ​បាន​អ្នក​គាំទ្រ​គិត​ថា​នាង​ជា​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា។

ពាក្យ​ខ្សឹបខ្សៀវ​បាន​សាប​រលាប​ទៅ​វិញ​ក្រោយ​នាង​មាន​ព័ត៌មាន​ថា​មាន​ទំនាក់​ទំនង​ក្រៅ​ឆាក​ជា​មួយ​ប្អូន​​ប្រុស​ម្ចាស់​ផលិតកម្ម​ផលិតកម្ម​ហង្ស។ ចំពោះ​​​​ពាក្យ​​ដែល​លេច​ឮ​​ទាំង​អស់ សុគន្ធកញ្ញា មិន​ធ្លាប់​​អើពើ ឬ​​បក​ស្រាយ​អ្វី​ឡើយ។

២ តាក់ម៉ា៖ តាំង​ពី​លេច​មុខ​ដំបូង​​លើ​វិថី​សិល្បៈ តាក់ម៉ា គឺ​ជា​តារា​ស្រី​​ដែល​ចេញ​ចម្រៀង​និង​ MV ច្រើន​ជាង​គេ ទាក់​ទង​នឹង​រឿង​ស្រឡាញ់​ភេទ​ដូច​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មាន​ព័ត៌មាន​មួយ​ចំនួន​ចេញ​ពី​រង្វង់​សិល្បៈ​ថា នាង​ពិត​ជា​​ស្រឡាញ់​ស្រី ហើយ​ថែម​ទាំង​បាន​ទាក់ទង​ជា​មួយ​អ្នក​ដឹក​នាំ​ស្រី​ម្នាក់​ទៀត​ផង។​​​​

៣ មាន សូនីតា៖ ស្រី​ស្អាត​ដែល​កំពុង​ត្រូវ​ប៉ាន់​ក្នុង​សង្គម​សិល្បៈ​នេះ ក៏​ត្រូវ​បាន​ជាប់​សង្ស័យ​ថា​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ។ ជាក់​ស្ដែង កាល​ពី​ចុង​ឆ្នាំ​២០១៧ មាន​សារព័ត៌មាន​១​បាន​ចុះ​ផ្សាយ​ថា​​ នាង​មាន​គូកំណាន់​ជា​សេដ្ឋិនី​​ម្ចាស់​ហាងពេជ្រ​១​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ និង​បាន​ផ្គត់​ផ្គង់​ជ្រោមជ្រែង​នាង​ឲ្យ​មាន​បាន​ដូច​សព្វ​ថ្ងៃ។

ជុំ​វិញ​បញ្ហា​នេះ សូនីតា បាន​ចេញ​មុខ​បក​ស្រាយ​ថា​ខ្លួន​មិន​បាន​ទទួល​ការ​ជ្រោមជ្រែង​ពី​អ្នក​ណា​ឡើយ គឺ​នាង​ប្រឹងប្រែង​រក​ចំណូល​ដោយ​ខ្លួន​ឯង​សុទ្ធសាធ​ដើម្បី​បើក​ហាង និង​ទៅ​ទេសចរណ៍​ក្រៅ​ប្រទេស។ ត្បិត​នាង​ជា​តារា​ល្បី និង​ជា​តំណាង​ផលិតផល​ និង​​អង្គការ​ជា​ច្រើន​ ជា​ម្ចាស់​សហគមន៍ និង​ផ្ទះ​ស្រឡាញ់ ដូច្នេះ​នាង​មាន​ចំណូល​ច្រើន​ដូច​បាន​ឃើញ​ស្រាប់​។

ក្រៅ​ពី​បញ្ហា​ខាង​លើ រាជិនី​ស្នាមញញឹម ត្រូវ​បាន​អ្នក​ក្នុង​​រង្វង់​សិល្បៈ​ខ្សឹបខ្សៀវ​ហូរ​ហែ​ទៀត​ថា​​ សព្វ​ថ្ងៃ​នាង​កំពុង​ទាក់​ទង​ជា​មួយ​នារី​ម្នាក់​ដែល​ជា​អ្នក​ផលិត​កម្ម​វិធី​ទូរទស្សន៍​។

៤ ញឹម ច័ន្ទថន៖ ស្រី​ស្អាត​​ដែល​មាន​សមត្ថភាព​ច្រៀង​ សម្ដែង និង​ឌីជេ ត្រូវ​បាន​មហាជន​ដាក់​សង្ស័យ​ថា​ស្រឡាញ់​ស្រី​ភេទ ត្បិត​នាង​មាន​វ័យ​ច្រើន​ហើយ តែ​មិន​ដែល​មាន​ព័ត៌មាន​ស្នេហា​ជា​មួយ​បុរស​ណា​សោះ។ ផ្ទុយ​ទៅ​វិញ​តារា​ស្រី​រូប​នេះ​រង​ព័ត៌មាន​ខ្សឹបខ្សៀវ​ឥត​ដាច់​ ថា​នាង​ស្រឡាញ់​ស្រីៗ​ប៉ុណ្ណោះ ដោយ​លើក​ភស្តុតាង​ថា នាង​តែ​មាន​សកម្មភាព និង​​​រូប​ថត​ស្និទ្ធ​ស្នាល​ស្អិតល្មួត​ជា​មួយ​តារា​ស្រី​ជា​ច្រើន​។

ពាក់ព័ន្ធ​ក្ដី​សង្ស័យ​នេះ ធ្លាប់​ត្រូវ​បាន​សាមី​ខ្លួន​បក​ស្រាយ​ថា មិន​មែន​ជា​ការ​ពិត ហើយ​រឿង​នាង​មិន​ធ្លាប់​ទាក់​ទង​ជា​មួយ​បុរស​ភេទ មក​ពី​នាង​មិន​ទាន់​ត្រូវ​ចិត្ត។

៥ ស៊ឹម ថៃណា៖ មួយ​រយៈ​ចុង​ក្រោយ នៃ​ការ​វិល​មក​សិល្បៈ​​វិញ តារា​ចម្រៀង​ស្រី​ និង​ជា​អតីត​ពិធីការិនី រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​សិល្បៈ​យល់​ថា​នាង​ប្ដូរ​មក​ស្រឡាញ់​ស្រី​ ក្រោយ​ឃើញ​នាង​ប្ដូរ​ស្ទីល​សក់ ការ​តុបតែង​ខ្លួន និង​មាន​ចម្រៀង​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។

៦ តេង លក្ខិណា៖ តារា​ស្រី​សាច់​ស​ដូច​បណ្ដូល​ចេក​ដែល​ទើប​សម្រេច​បោះ​បង់​វិស័យ​ចម្រៀង រង​​រឿង​អាស្រូវ​ថា នាង​បាន​ទាក់​ទង​ជា​មួយ​ម្ចាស់​ផលិតកម្ម​ស្រី​ម្នាក់​ក្នុង​អំឡុង​​ពេល​ធ្វើ​ជា​តារា​ចម្រៀង តែ​ចាងហ្វាង​ផលិតកម្ម​នោះ​ប្រច័ណ្ឌ​ខ្លាំង​ មិន​ចង់​ឲ្យ​​របេះ​ពី​ដៃ​ ទើប​ឃាំង​ឃាត់​ មិន​ឲ្យ​នាង​លេច​មុខ​លើ​វិស័យ​សិល្បៈ​។ ក្រោយ​មក​មាន​ដំណឹង​ថា​អ្នក​ទាំង​បាន​បែក​គ្នា​វិញ​ដោយ​មិន​ច្បាស់​ពី​មូលហេតុ។ ​​

៧ បេនីយ៉ាំង៖ ស្រី​ស្អាត​កំពូល​សិច​ស៊ី​ដែល​ប្រកាស​ឈប់​ពី​សិល្បៈ​ក្រោយ​មាន​គូ​កំណាន់​នេះ ត្រូវ​បាន​មិត្ត​ថ្នាក់​វិទ្យាល័យ​ទម្លាយប្រាប់​ Sabay ថា កាល​នៅ​រៀន​នាង​ធ្លាប់​មាន​សង្សារ​ជា Tomboy តែ​ពេល​នេះ​នាង​ជា​នារី​ពេញ​លក្ខណៈ​ និង​រក​ឃើញ​គូ​ស្នេហ៍​​ជា​បុរស​ហើយ៕​​​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី