ការិយាល័យ​របស់​ Amazon អាប់ដេតថ្មី ​ដូច​ព្រៃ​អាម៉ាហ្សូន​ជា​គ្នា

  • 2018-01-30 03:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​នេះ​ក្រុមហ៊ុន​ Amazon បាន​បើក​ដំណើរ​ការ​​អគារ​ថ្មី​នៅ​ទីស្នាក់ការចាស់ ក្រោយ​ពី​ចំណាយ​ពេល​សាង​សង់​អស់​ ៧ ឆ្នាំ​ និង​ចំណាយ​អស់​ថវិកា​សរុប​​ប្រមាណ​ ៣,៧ ពាន់​លាន​ដុល្លារ។

អគារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Spheres ដោយ​មាន​ទីតាំង​នៅ​​ទីក្រុង​ Seattle រដ្ឋ​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក។ អគារ​ថ្មី​នេះ​មាន​ប្រមូល​ផ្ដុំ​នូវ​អគារ​កញ្ចក់​រាង​មូល​ចំនួន​ ៣ ដែល​មាន​ដាំ​រុក្ខជាតិ​​ចំនួន​ ៤០០ ប្រភេទ​ និង​មាន​ចំនួន​​ ៤០ ០០០ ​ដើម​ឯណោះ។ តាម​រយៈ​​​​រុក្ខជាតិ​​ដ៏​ខៀវ​ស្រងាត់​រាប់​ម៉ឺន​ដើម​នេះ​ ក្រុមហ៊ុន​រំពឹង​ថា​​បុគ្គលិក​របស់​ខ្លួន​នឹង​អាច​បង្កើត​ផលិត​ ឬ ផែនការ​ថ្មី​ៗ​បាន​ច្រើន។

នៅ​ក្នុង​អគារ​កញ្ចក់​ទាំង​ ៣ ក៏​មាន​ជា​ទីធ្លា​សម្រាប់​ដើរ​លេង​ សម្រាក​លំហែ​ជា​ច្រើន​កន្លែង​ផង​ដែរ​ ដូច​មាន​បង្ហាញ​តាម​រយៈ​រូបភាព​ស្រាប់៕​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង