ជើង​ទី២ ​Spurs អាច​ឆក់​៣​​ពិន្ទុ​ពី Man Utd បាន​វិញ​ឬ​យ៉ាង​ណា?

  • 2018-01-31 08:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​នេះ​ម៉ោង៣​រំលង​អាធ្រាត្រ​ Tottenham Hotspur ត្រូវ​បើ​ទ្វា​ផ្ទះ​​ទទួល​បិសាច​ក្រហម Manchester United ប្រកួត​ជើង​ទី​២​ សប្ដាហ៍​ទី២​​៥​ពាន Premier League។ ការ​ជួប​គ្នា​ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន Old Trafford បិសាច​​ក្រហម​បាន​ឆក់​៣​ពិន្ទុ​ពី Spurs ទាំង​លំបាក​ក្នុង​លទ្ធផល ១-០។ មួយ​គ្រាប់​នោះ​ទម្លុះ​សំណាញ់​​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Anthony Martial។

បញ្ហា​កីឡាករ

Spurs មាន​បញ្ហា​កីឡាករ​​សំខាន់​របួស​២​នាក់​ដូច​ជា៖ Winks និង Aurier(៥០/៥០)។  Toby Alderweireld, Christian Eriksen, Erik Lamela, Hugo Lloris និង Danny Rose  បាន​វិល​ជា​ពី​របួស​វិញ​ចូល​ហាត់​ពេញ​ម៉ោង​ធម្មតា។

ចំណែក Man Utd វិញ Eric Bailly និង Zlatan Ibrahimovic នៅ​តែ​ឈឺ​មិន​ទាន​​លេង​បាន។ សម្រាប់ Alexis Sanchez អាច​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​​នៅ Premier League ជា​មួយ​បិសាច​ក្រហម​យប់​នេះ។

ជើង​កីឡាករ

Spurs

Man Utd

ប្រវត្តិ​ជួប​គ្នា​៥ប្រកួត​ចុងក្រោយ៖​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី