​​ម៉ូដែល​​​កាត់​បារាំង​វ័យ​១៤​​​ឆ្នាំ ​​ស្អាត​កប់​ ក្នុង​ឈុត​សមោសរ​ច្នៃ​ដោយ​កូន​ខ្មែរ

  • 2018-02-01 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ស្គាល់​ហើយ​​យុវតី​ Marianne Clais ដែល​នាង​ជា​ម៉ូដែល​រះ​ថ្មី​ក្នុង​វិស័យ​ fashion កម្ពុជា​។ មាន​វ័យ​ត្រឹម​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ Marianne ពិត​ជា​មាន​ទេពកោសល្យ​ ឆាប់​ចាប់​បាន​នូវ​ជំនាញ​​នេះ ដោយ​នាង​មិន​រអា​នឹង​​សំញែង​រាង​មុខ​កាមេរ៉ា ហើយ​មើល​ទៅ​​ស្អាត​សម​​គ្រប់់​ម៉ូដ​សំលៀកបំពាក់។

ជាក់​ស្ដែង​យុវតី​ចេះ​៤​ភាសា​រូប​នេះ មើល​ទៅ​ស្អាត​ថ្លៃ​ថ្នូរ​​ដូច​នារី​ពេញ​វ័យ​ជាមួយ​ឈុត​រាត្រី​សមោសរ​​អម​នឹង​ទេសភាព​​ព្រៃ​ព្រឹក្សា ​អម​នឹង​ប្រធានបទ​ទេពអប្សរ​ចុះ​មក​ក្រសាល​ព្រៃ​។ ​​​

​​២​ម៉ូត​​នេះ​ជា​ស្នា​ដៃ​របស់​កូន​ខ្មែរ​ពិតៗ ដែល​វា​ជា​ម៉ាក​ Victoria Satini ​ច្នៃ​​ដោយ​លោក​ ម៉ែន សីហា ហៅ Oliva ​ និង​ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក​ចូល​ចិត្ត​វិស័យ​ច្នៃ​ម៉ូត៕

អត្ថបទ៖ រត្នន៍

អត្ថបទពេញនិយម