តោះ! ​មក​ស្គាល់​ក្រុម​រាំ​​ប្រចាំ​ការ​ប្រកួត​ Tiger Street Football Festival 2018​

  • 2018-02-01 07:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ត្រឹម​តែ​ការ​ប្រកួត​ដ៏​ជក់ចិត្ត​រវាង​ក្រុម​និមួយៗ​ដែល​ប្រជែង​យក​ជើង​ឯក​ប្រចាំ​តំបន់​ក្នុង​ពាន​រងាន់​ Tiger Street Football Festival 2018​ នោះ​ទេ​ ក៏​មាន​ការ​សម្ដែង​ក្បាច់​រាំង​យ៉ាង​ប៉ិន​ប្រសព្វ​របស់​ក្រុម​ OMG​ ផង​ដែរ​ ដែល​មាន​គាំទ្រ​ជា​យ៉ាង​ច្រើន​ផង​ដែរ។​ មក​ស្គាល់​ក្រុម​រាំង​ OMG​ មាន​សមាជិក​ប៉ុន្មាន​នាក់​ហើយ​ចូល​រាំង​ឲ្យ​ Tiger Street​ បាន​ប៉ុន្មាន​រដូវ​កាល​ហើយ?​

ចាន់​ ដាណែត​ ដែល​ជា​ប្រធាន​ក្រុម​រាំង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​ខ្លួន​បង្កើត​បាន​៦ឆ្នាំ​មក​ហើយ​ ដែល​មាន​សមាជិក​រាំង​ចំនួន​ ៦នាក់។ ​រាំង​ក្នុង​កម្មវិធី​ Tiger Street Football Festival​ នេះ​អស់​រយៈពេល​៦រដូវ​កាល​ហើយ​គិត​មកដល់​ពេល​នេះ។​ សម្រាប់​កម្មវិធី​ជម្រុះ​តាម​ណា​ដែល​ធ្វើ​ឡើង​១​ថ្ងៃ​គឺ​តម្រូវ​ឲ្យ​ពួក​កញ្ញា​សម្ដែង​៣ដង​ ហើយ​បើ​មណ្ឌល​ណា​ប្រកួត​២​ថ្ងៃ​នោះ​ ការ​សម្ដែង​ត្រូវ​ឡើង​៦ដង​ផង​ដែរ។​ ខាង​ក្រោម​ជា​ឈ្មោះ​របស់​សមាជិក​ក្រុម​និមួយៗ៖​

**ដាណែត ប្រធាន​ក្រុម​**
Yuri
Anna
Ovantin
Pich
Lyka

អត្ថបទ៖ នួន ស៊ីណា​