អស្ចារ្យ! ឈ្នះ​រង្វាន់​ចិញ្ចៀន​គូ​ស្នេហ៍ គ្រាន់​តែ​សរសេរ​រឿង​ខ្លី​ទាក់​ទង​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់

  • 2018-02-05 08:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោម​លោក Sabay បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​សរសេរ​រឿង​ខ្លី​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ទាក់​ទងនឹងប្រធានបទ «និស្ស័យ​ស្នេហ៍​ថ្ងៃ​ដំបូង» ដែល​មាន​ចំនួន ១ ០០០ ទៅ ១ ៥០០ពាក្យ។ ការប្រកួតប្រជែងនេះធ្វើឡើងដើម្បីលើកកម្ពស់ការតែងនិពន្ថ

ប្រិយ​មិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​ប្រជែង​ស្នាដៃ​និពន្ធ​រឿង​ខ្លីខាងលើ កុំ​ភ្លេច​ចែក​រំលែក​រឿង​រ៉ាវ​ស្នេហា​ពិត​របស់​ខ្លួន មុន​ពេល​ចាប់​ផ្តើម​ស្រលាញ់​គ្នា ដើម្បី​មាន​ឱកាសឈ្នះ​រង្វាន់​ដូច​ជា៖

  • រង្វាន់លេខ១៖ ចិញ្ជៀនគូស្នេហ៍មួយគូ
  • រង្វាន់លេខ២៖ នាឡិកាគូស្នេហ៍មួយគូ
  • រង្វាន់លេខ៣៖ សំបុត្រកុន VIP ចំនួនពីរសន្លឹក

នៅចាំអីទៀត! ទាន់ឱកាសពិសេស រួសរាន់​ផ្ញើ​សាច់​រឿង​ពិត​របស់​អ្នក​មក​ប្រអប់សារ ប្រលោម​លោក Sabay ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង៥:០០ល្ងាច ហើយការ​ប្រកាស​ជយ​លាភី​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

បញ្ជាក់៖ រឿង​ដែល​ជាប់​ចំណាត់​ថ្នាក់​ទាំង​៣​នឹង​ត្រូវ​យក​មក​ចុះផ្សាយ​នៅ​ក្នុង​វិបសាយ និង App ប្រលោម​លោក​ Sabay។

ចំពោះ​ព័ត៌មាន​លម្អិត សូមចុចនៅ ទីនេះ

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម