Pogba និង Mourinho មាន​រឿង​អី​ជាមួយ​​គ្នា​ក្នុង​ប្រកួត​យប់​មិញ? (មាន​វីដេអូ)

  • 2018-02-01 13:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Jose Mourinhoនិង​ខ្សែ​បម្រើ Paul Pogba ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ប្រកួត​យប់​មិញ មុន​ពេល​លោក​អ្នក​ចាត់​ការ​រូប​នេះ​បាន​ដូរ​កីឡាករ​បារាំង​ចេញ​នៅ​នាទី ៦៣។

Paul Pogba ត្រូវ​បាន​លោក Mourinho ដូរ​ចេញ​នៅ​នាទី ៦៣ ដោយ​ជំនួស​ចូល​វិញ​ដោយ​ខ្សែ​បម្រើ Marouane Fellaini។ ទោះ​ជា​យ៉ាង​ណា មុន​ពេល​ដូរ កីឡាករ​សញ្ជាតិ​បារាំង និង​អ្នក​ចាត់​ការ​ព័រទុយហ្គាល់​ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ជជែក​គ្នា​ហាក់​ក្នុង​សភាព​តានតឹង​មែន​ទែន។ លោក Mourinho បាន​និយាយ​ក្នុង​ទឹក​មុខ​មិន​សប្បាយ​ចិត្ត លើក​ដៃ​ចុះ​ឡើង ចង្អុល​ទៅ​ទី​លាន​ប្រកួត ខណៈ Pogba ហាក់​បញ្ចេញ​ឥរិយាបថ​ប្រកែក​ ដោយ​យក​ដៃ​ដាក់​ពី​លើ​មាត់​ និយាយ​ខ្សឹបៗ​ទៅ​លោក Mourinho។ ក្រោយ​ចប់​សន្ទនា​នេះ​រួច​មក លោក Mourinho បាន​ដូរ Pogba ចេញ។

បើ​ទោះ​ជា​បែប​នេះ​ក្ដី នៅ​ពេល​ចប់​ការ​ប្រកួត លោក Mourinho មិន​បាន​និយាយ​ច្រើន​ឡើយ​ពី​ហេតុការណ៍​នេះ ដោយ​លោក​គ្រាន់​តែ​ថ្លែង​ថា លោក​ដូរ Pogba ដើម្បី​ដាក់​ចូល Fellaini។

សូម​បញ្ជាក់​ផង​ដែរ​ថា បិសាច​ក្រហម បាន​ចាញ់​ Tottenham Hotspur ក្នុង​លទ្ធផល ២ ទល់​នឹង ០ ក្នុង​ប្រកួត​យប់​មិញ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី