ល្ងាច​នេះ ​បឹង​កេត ​ឬ Lao Toyota ​ជា​អ្នក​ទឹក​ភ្នែក?

  • 2018-02-02 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Lao Toyota ​ជើង​ទី​២​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Cup វេលា​ម៉ោង​៦​ល្ងាច​នេះ ​នៅ​ខាង​ទឹក​ដី​ប្រទេស​ឡាវ ​ក្រោយ​ស្មើ​គ្នា ៣​ទល់​នឹង​៣ ​កាល​លេង​នៅ​កម្ពុជា។​

ក្រុម​ទាំង​សងខាង​សុទ្ធ​តែ​មាន​ជំនឿ​ចិត្ត​ធ្វើ​បាន​សម្រេច​ដូច​គ្នា​ក្នុង​ការ​ប្រកួត​ល្ងាច​នេះ។ តួ​យ៉ាង​ដូចជា​ខាង​ Lao Toyota ​ធ្លាប់​បាន​និយាយ​ថា​ប្រកួត​ជើង​ទី​២​នេះ ​ក្រុម​ខ្លួន​មាន​ប្រៀប​ជាង​ព្រោះ​លេង​ក្នុង​ដី ​ខណៈ​ដែល​ការ​ស្មើ​គ្នា​ជើង​ទី​១​ក៏​មិនមែន​ជា​រឿង​អាក្រក់​ដែរ។ លោក Jun Fukuda គ្រូ​បង្វឹក​នៃ​ក្លិប Lao Toyota ​និយាយ​កូន​ក្រុម​មាន​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ។

ដោយ​ឡែក​សម្រាប់​លោក កែវ កុសល ​វិញ ​ក៏​បាន​បញ្ជាក់​ថា​កូន​ក្រុម​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ បើ​ទោះ​បី​ជា​ប្រកួត​ជើង​ទី​២​នេះ ​អាច​នឹង​តានតឹង​ជាង​ជើង​ទី​១​ក៏​ដោយ។ បឹង​កេត​មាន​កីឡាករ​២​នាក់​ដែល​មិន​អាច​ចូល​លេង​នៅ​ប្រកួត​ល្ងាច​នេះ​បាន​គឺ ខ្សែការពារខាងឆ្វេង សេត រ៉ូហ្ស៊ីប ​រង​របួស​និង​កីឡាករ Paul Omogba ​មាន​បញ្ហា​លិខិត​ឆ្លង​ដែន។

ដូច្នេះ​ចាំ​មើល​ការ​ប្រកួត​ល្ងាច​នេះ​ទាំង​អស់​គ្នា ​ថា​តើ​ក្រុម​ណា​ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​បន្ដ​បាន?

អត្ថបទ៖ មុន្នីរម្យ