មែនលំៗណា! ស្វាយខ្មែរដឹកទាំងយន្តហោះទៅលក់ក្រៅប្រទេស ឯតម្លៃមិនណយទេ

  • 2018-02-02 08:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នារយៈ​ពេលចុង​ក្រោយ​នេះ ​ការ​នាំ​ចេញ​ផ្លែស្វាយ​កែវរមៀត​របស់​ក្រុមហ៊ុនឧកញ៉ា​ ម៉ុង ឫទ្ធី កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅលើ​ទីផ្សារ​អឺរ៉ុប។​ ​នៅ​ទី​នោះ​ស្វាយ​មួយ​គីឡូមាន​តម្លៃខ្ពស់​គួរឲ្យ​សម្គាល់​ ដែល​កសិករ​ខ្មែរ​ដឹង​រួច​ប្រាកដ​ជាមាន​ទឹក​មាត់​មិនខាន​។ ​អ្វីដែលគួរ​សប្បាយ​រីករាយ​នោះ​គឺស្វាយ​មួយគីឡូ​លក់​បាន​តម្លៃ​៤,៩៩ អឺរ៉ូ (ប្រហាក់ប្រហែល ២៥ ០០០រៀល) ។

​តាម​ប្រភព​ពី​ឧកញ៉ា​ ម៉ុង ឫទ្ធី ​​បានបង្ហោះថា៖ «ថ្ងៃនេះ​ស្វាយ​កែវរមៀត​ដែលជា​ស្នាដៃ​របស់​កសិករ​ខ្មែរ​យើង​ រួមជាមួយ​នឹង​ទង់ជាតិ​ដែលជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​យើង​ បាននិង​កំពុង​តែ​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​ Grand Frais នៅទីក្រុង​ប៉ារីស​ ប្រទេស​បារាំង» ។

​ដោយឡែក​ងាក​មក​មើល​តម្លៃ​ផ្លែស្វាយ​កែវរមៀត​នៅក្នុង​ស្រុក​វិញ ​អ្នកលក់​ស្វាយ​នៅផ្សារ​ដើមគរ​ ធ្លាប់ឲ្យដឹងថា ​ស្វាយ​កែវរមៀត​មានតម្លៃ​ខុសគ្នា​។ ​បើស្វាយ​ក្នុង​ស្រុក​មាន​តម្លៃ​ថ្លៃ​ជាង​ ប្រហែល​៦ ទៅ ៨ពាន់​រៀល​មួយ​គីឡូ​ រីឯ​ស្វាយ​នាំ​ចូល​គឺ​ថោក​ជាង​ ប្រមាណ ៤ ទៅ ៥​ពាន់​រៀល​ប៉ុណ្ណោះ​៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត