ទី​បំផុត Wenger បាន​រក​ឃើញ​រូបមន្ត​ធ្វើឲ្យ​ក្រុម​កាំ​ភ្លើង​ធំ​ កាន់​តែ​ខ្លាំង!

  • 2018-02-03 03:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger នឹង​ធ្វើ​ឱ្យ​កីឡាករ​៤នាក់​របស់លោក ដែល​រួមមាន Lacazette, Mkhitaryan, Aubameyang និង Ozil (LMAO) ក្លាយ​ជា​កំពូល​អ្នកប្រយុទ្ធ​ដ៏​ខ្លាំង​របស់ Arsenal ព្រោះ​នេះ​ជា DNA របស់​ក្លឹប។ នេះ​បើតាម The Mirror។

មិន​មែន២ មិនមែន៣ តែ​៤ ព្រោះ Wenger យល់​ថា​ DNA របស់​ក្លឹប​គឺ​ការប្រយុទ្ធ ដូច្នេះ​នៅ​ពេល​វាយ​គេ​មិន​បែក ក្រុម​កាំភ្លើង​ធំ​នឹង​រងគ្រោះ​វិញ ម្ល៉ោះ​ហើយ LMAO លេង​ជាមួយ​គ្នា នឹង​ក្លាយ​ជា​ក្តី​សង្ឃឹម​ថ្មី​របស់​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង ព្រោះ​បើ​មាន​កីឡាករ​ណា​របួស​កម្លាំង​ប្រយុទ្ធ​របស់ Arsenal ក៏​មិន​ថមថយ​ដែរ។

ចំណុច​មួយ​ទៀត​ដែល​ Wenger ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នោះ​គឺ​កម្លាំង​ការពារ ហើយ​កម្លាំង​ការពារ​នេះ​លោក​សំដៅ​ដល់ កីឡាករ​ទាំង​អស់​របស់​លោក​ត្រូវ​ចូលរួម​ចំណែក។ អីចឹង​ហើយ​ទើប​គ្រូ​បង្វឹក​ចាស់វស្សា​តាម​ប្រមាញ់​ធ្វើ​ម៉េច​ឲ្យ​កម្លាំង​ប្រយុទ្ធ​ខាង​លើ​របស់​លោក មាន​កំពូល​អ្នក​ប្រយុទ្ធ​ដល់​ទៅ​៤​នាក់​។ "ខ្ញុំ​ចូលចិត្ត​៤នាក់ តែ​មិន​មែន​៣​នាក់​ទេ"។ លោក​និយាយ។

Wenger ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Emerick Aubameyang ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ថ្លៃ​បំផុត​របស់​ក្លឹប ៥៦​លាន​ផោន (ប្រហែល​៧៩​លាន​ដុល្លារ) ព្រម​ទាំង​បាន​នាំយក Henrikh Mkhitaryan ពី​បិសាច​ក្រហម ជាង​នេះ​ទៅ​ទៀត គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ​កាំភ្លើង​ធំ​តាំង​​ឆ្នាំ ១៩៩៦ បាន​​ប្រើ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​បញ្ចុះបញ្ចូល​ម្ចាស់​ក្លឹប​ឲ្យ​ព្រម​បន្ត​កុងត្រា​ថ្មី​ឲ្យ Ozil ជាមួយ​តម្លៃ ៣៥០ ០០០ ផោន (ប្រហែល ៤៩០ ០០០ ដុល្លារ) ក្នុង​១​សប្តាហ៍ ឬ ប្រាក់ខែ​ជិត​២​លាន​ដុល្លារ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម