បើក​ឆាក​លីគ​កំពូល​ ម៉ាឡេស៊ី ​រសៀល​នេះ​ ក្រុម​ កែវ សុខផេង ប៉ះ​ក្រុម​ ប្រាក់ មុន្នីឧត្ដម

  • 2018-02-03 02:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​លីគ​កំពូល​របស់​ ម៉ាឡេស៊ី បាន​ចាប់​ផ្ដើម​ហើយ សម្រាប់​រសៀល​នេះ​តារា​ឆ្នើម​របស់​កម្ពុជា​ពីរ​រូប នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​គឺ​មាន​ក្រុម​របស់​ កែវ សុខ​ផេង PKNP នឹង​ប៉ះ​ក្រុម​របស់​ ប្រាក់ មុន្នីឧត្ដម NEGERI SEMBILAN នា​វេលា​ម៉ោង ៣:៤៥ នាទី​រសៀល​ថ្ងៃ​នេះ​នៅ​ទឹក​ដី​ក្រុម PKNP ។

កែវ សុខផេង រត់​ទៅ​ប៉ះ​ដៃ ប្រាក់ មុន្នីឧត្ដម កាល​លេង​ជម្រើស​ជាតិ​

​​និយាយ​​ពី​ប្រវត្តិ​ប៉ះ​គ្នា​នៃ​ក្រុម​ទាំង​ពីរ​​កាល​ពី​រដូវ​កាល​មុន​គឺ​ល្អ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​លីគ​ទី​២ របស់​ម៉ាឡេស៊ី ​ដោយ​នៅ​ទឹក​ដី​ក្រុម​ណា​ក្រុម​នោះ​ជា​អ្នក​ឈ្នះ ៣-១ ដូច​គ្នា​៕ ចុះ​រដូវ​កាល​នេះ​វិញ​ចាំ​មើល​ក្រុម​ណា​ជា​អ្នក​ដណ្ដើម​បាន ៣ ពិន្ទុ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន?

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម