មើល​​លុយ​ចំណេញ​របស់​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗក្នុង​លោក​ ខុស​គ្នា​មេឃ​ និង​ដី​

  • 2018-02-03 02:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​កាល​ពី​ម្សិលមិញ​នេះ​ Apple បាន​ប្រកាស​អំពី​ចំណូល​ប្រចាំ​ត្រីមាស​ទី​ ១ ​នៃ​ឆ្នាំ​ ២០១៨ របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​ថា​​ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន​​ដល់​ ២០,‌១ ពាន់​លាន​ដុល្លារ​ ​ក្នុង​នោះ​មាន​ ៧០% បាន​ពី​ការ​លក់​ iPhone​ ចំនួន​ ៧៧,៣ លាន​គ្រឿង។

​ប្រាក់​ចំណេញ​របស់ Apple មាន​ចំនួន​ច្រើន​លើសលប់​ប្រសិន​បើ​ប្រៀប​នឹង​​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំៗ​ដទៃ​ទៀត​រួម​មាន​ Samsung, Hauwei, Oppo, Vivo និង LG ជា​ដើម។ ខាង​ក្រោម​​​នេះ​នឹង​បង្ហាញ​ពី​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំៗ​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ៖

# Apple អាច​រក​ប្រាក់​ចំណេញ​បាន​ ១៤,០៧ ពាន់​លាន​ដុល្លារ​ ពី​ការ​លក់​ iPhone ចំនួន​ ៧៧,៣ លាន​គ្រឿង​

# Samsung អាច​រក​ប្រាក់​ចំណេញ​បាន​ ២,២៤ ពាន់​លាន​ដុល្លារ​ ពី​ការ​លក់​​ស្មាតហ្វូន​ ៧៤,៤ លាន​គ្រឿង​

# Huawei អាច​រក​ប្រាក់​ចំណេញ​បាន​ ៦១៥ ​លាន​ដុល្លារ​ ពី​ការ​លក់​​ស្មាតហ្វូន​ ៤១ លាន​គ្រឿង

# ​Oppo អាច​រក​ប្រាក់​ចំណេញ​បាន​ ៤៤៨ ​លាន​ដុល្លារ​ ពី​ការ​លក់​​ស្មាតហ្វូន​ ៣២ លាន​គ្រឿង

# Vivo អាច​រក​ប្រាក់​ចំណេញ​បាន​ ៣១៨,៥ ​លាន​ដុល្លារ​ ពី​ការ​លក់​​ស្មាតហ្វូន​ ២៤,៥ លាន​គ្រឿង

# LG ខាត​អស់​​ ១៩២ ​លាន​ដុល្លារ​ពី​ការ​លក់​​ស្មាតហ្វូន​ ១៣,៩ លាន​គ្រឿង

គួរ​ដឹង​ថា​ Apple អាច​រក​​​ផល​ចំណេញ​បាន​ច្រើន​ដោយ​សារ​តែ​តម្លៃ​លក់​ជា​មធ្យម​របស់​ iPhone មួយ​គ្រឿង​បាន​កើន​ឡើង​ដល់​ក្បែរ​ ៨០០ ដុល្លារ​ ​ដោយ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​​ជាង​ ២០០ ដុល្លារ​ពី​ iPhone មួយ​គ្រឿង។ ធៀប​នឹង​ក្រុមហ៊ុន​ដទៃ​​ដូច​ជា​ Samsung អាច​រក​ប្រាក់​ចំណេញ​ជា​មធ្យម​បាន​ប្រមាណ​ ៣០ ដុល្លារ​​ប៉ុណ្ណោះ​ ពី​ស្មាតហ្វូន​មួយ​គ្រឿង៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង