Free-kick មួយជើង​របស់ Neymar ស្អាត​មែនទែន ហើយ​ក៏​ជា​គ្រាប់​ទី​១៨​របស់​គេ​ដែរ​នៅ Ligue 1

  • 2018-02-04 01:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ទាត់​បាល់​ដោយ​សេរី (Free-kick) បំប៉ោង​សំណាញ់ទី​យ៉ាង​ល្អ ធ្វើ​ឲ្យ​គេរក​គ្រាប់​បាល់​ជាលើកទី ១៨ របស់​ខ្លួន​នៅ Ligue 1 ខណៈ​ដែល Paris St Germain នៅ​តែ​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី ទទួល​ជ័យជម្នះ​លើ Lille ៣-០ កាលពី​ថ្ងៃ​សៅរ៍​ល្ងាច​មិញ និង​ កំពុង​នាំ​មុខ​ក្រុម​លេខ​២​ដល់​ទៅ​១១​ពិន្ទុ។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ PSG ទទួល​បាន ៦២ ពិន្ទុ​ក្នុង​ចំណោម​២៤​ប្រកួត ខណៈ​ដែល Olympique de Marseille ដែល​បាន​ផ្តួល​ក្រុម​ Metz ៦-៣ កាលពី​ថ្ងៃ​សុក្រ​មាន​ត្រឹម ៥១​ពិន្ទុ។

សូម​ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម