ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​នៅ​បាត់ដំបង​បាត់​សមាជិក​​​ច្រើន​នាក់​ក៏​អត់​បារម្ភ​​កៅអី​ទៅ​ភ្នំពេញ​

  • 2018-02-04 01:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​សសយក​ខេត្ត​បាត់ដំបង​ Cដែល​ដូរ​មក​ឈ្មោះ​ ធនាគារ​ស្រូវ​​កម្ពុជា​នៅ​តែ​​រំពឹង​ខ្ពស់​ទទួល​បាន​កៅអី​​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​​នៃ​ការ​ប្រកួត​​​បាល់ទាត់​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង។

កីឡាករ​ ភួ​ អធិសក្តិ​ ដែល​ជា​ប្រធាន​ក្រុម​ធនាគារ​ស្រូវ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​ខ្លួន​ពី​​ឆ្នាំ​មុន​ឈ្មោះ​សសយក​ខេត្ត​បាត់ដំបង​ C ​ដែល​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​បាត់ដំបង​ ប៉ុន្តែ​បាន​រំសាយ​សមាជិក​​មក​បង្កើត​ក្រុម​ថ្មី​ឈ្មោះ​ធនាគារ​ស្រូវ​កម្ពុជា​វិញ។ សម្រាប់​សមាជិក​ចាស់​នៅ​សល់​តែ​៤​នាក់​ប៉ុណ្ណោះ​ដែល​នៅ​លេង​ជា​មួយ​ក្រុម​ថ្មី​នេះ​ ខណៈ​សមាជិក​ផ្សេង​ទៀត​ទៅ​លេង​ក្រុម​ផ្សេង​ដូច​ជា​ក្រុម​ FC CROWN និង​ក្រុម​ BATTAMBANG CROWN ជា​ដើម។

ក្រុម សសយក​បាត់ដំបង​កាល​ពី​ឆ្នាំ​មុន

ប្រធាន​ក្រុម​រូប​នេះ​បាន​បញ្ជាក់​ថា​ ក្រុម​របស់​គេ​នៅ​តែ​សង្ឃឹម​ឡើង​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ទទួល​បាន​កៅអី​ឆ្ពោះ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ ពីព្រោះ​តាម​រយៈ​សមាជិក​ចាស់​៤​នាក់​ និង​សមាជិក​ថ្មី​ទៀត​៣​នាក់​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ដូច​គ្នា​ ដូច្នេះ​គ្មាន​អ្វី​បារម្ភ​ច្រើន​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ ការ​ប្រកួត​ឆ្នាំ​តឹងតែង​ជាង​ឆ្នាំ​មុន​ដោយ​សារ​ក្រុម​មាន​ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១៧​ពោល​គឺ​កើន​ឡើង​ជិត​២០​ក្រុម​ ដូច្នេះ​មិន​ងាយ​ស្រួល​ទេ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​ត្រូវ​លេង​ច្រើន​ប្រកួត​មុន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។​

ការ​ប្រកួត​បាល់ទាត់​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​នឹង​ជ្រើស​រើស​​យក​ក្រុម​ចំនួន​៦​ឡើង​ទៅ​វគ្គ​​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។  ក្រុម​ជយលាភី​ប្រចាំ​ខេត្ត​បាត់ដំបង​នេះ​​ ក្រុម​​ចំណាត់​ថ្នាក់​លេខ​១​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១០០០​ដុល្លារ​ ​ក្រុម​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។

បង​ប្អូន​​អាច​ទស្សនា​បាន​ការ​ផ្សាយ​ផ្ទាល់​លើ​​ផេក​ផ្លូវ​ការ​ Tiger Beer ពី​ព្រឹក​ហូត​ដល់​​ល្ងាច​ និង​តាម​កញ្ចក់​ទូរទស្សន៍​ រស្មីហង្សមាស​ ចាប់​ពី​ម៉ោង​៤​ដល់​៦​ល្ងាច៕

មក​ស្គាល់​ក្រុម​​ជើង​​ឯក​​ប្រចាំ​មណ្ឌល​ទាំង​៥​​កាល​ពី​ឆ្នាំ​២០១៧​

មក​ស្គាល់​ដៃ​គូ​ប្រកួត​​ពាន​ Tiger Street Football Festival 2018 ខេត្ត​បាត់ដំបង​​

វិធី​ងាយ​ស្រួល​២​យ៉ាង​​​ចូល​រួម​ប្រកួត​ Tiger Street Football Festival 2018

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី