អីចឹង​ផង! ហាត់ប្រាណ​ដោយ​​ច្រៀង​ អាច​ជួយ​គ្រប់គ្រង​ការគេង​ស្រមុក​

  • 2018-02-04 02:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោងទៅតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា តើ​ការ​ច្រៀង​អាច​បញ្ឈប់​ការ​គេង​ស្រមុក​ដែរ​ទេ​? គ្រូពេទ្យ​និយាយ​ថា ការហាត់​ទៅលើ​បំពង់​សំឡេង​​អាច​ជា​គន្លឹះ ​ដើម្បី​ទទួល​បាន​ការ​គេង​ពេលយប់​ដ៏​សុខ​ស្រួល​។ រឿង​នេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូលរួម​កម្មវិធី​ហាត់​ច្រៀង​រាល់ថ្ងៃ ឃើញ​ថា​មាន​ការ​ធូរស្រាល​ច្រើន​ទៅលើ​ការ​គេង​ស្រមុក​របស់​ពួកគេ​។  ​

រូបតំណាង

ដំណឹង​នេះ​ គឺ​ផ្អែក​ទៅលើ​ការសិក្សា​មួយ​ដែល​មាន​ការ​ប្រៀបធៀប​ឥទ្ធិពល​នៃ​ការហាត់​ច្រៀង​រាល់ថ្ងៃ​ជាមួយ​នឹង​ការ​មិន​បាន​ច្រៀង​ចំពោះ​មនុស្ស ១២៧​នាក់​ដែល​មាន​ប្រវត្តិ​គេង​ស្រមុក ឬ​គេង​បាត់​ដង្ហើម​តិចតួច​ទៅ​កម្រិត​មធ្យម​។ ការ​គេង​បាត់​ដង្ហើម​នឹង​មិន​ធ្វើឲ្យ​អ្នកជំងឺ​គេ​ង​បាន​លក់​ស្រួល​ទេ ហើយក៏​អាច​នឹង​ងងុយគេង​ច្រើន​ខ្លាំង​នៅ​ពេល​ថ្ងៃ​ដែរ​។  ​

ការសិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ហាត់​ច្រៀង​រយៈពេល ៣​ខែ បាន​ឲ្យដឹង​ថា មិនសូវ​មាន​ការ​ងងុយ​គេង​នៅ​ពេល​ថ្ងៃ​ទេ ហើយក៏​មិន​គេង​ស្រមុក​ញឹកញាប់​ដូច​អ្នក​ដែល​មិន​បាន​ហាត់​ច្រៀង​ដែរ​។ ប៉ុន្តែ​លទ្ធផល​នៃ​ការសិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន​ដោយសារតែ​ចំនួន​អ្នក​ចូលរួម​សិក្សា​មាន​ការ​ថយ​ចុះ​។ ក្នុង​ចំណោម​អ្នក​ហាត់​ច្រៀង មាន ៤០​ភាគរយ​ត្រូវ​បាន​មិនបាន​បំពេញ​ការវាយតម្លៃ​ចុងក្រោយ​ទេ ហើយ​មាន ១៤​ភាគរយ​ឈប់​ទទួល​យក​ការសិក្សា​នេះ​។ ដូច្នេះ​វា​ពិត​ជា​ជៈ​ឥទ្ធិពល​ខ្លាំង​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​។ 

​សរុប​សេចក្ដី​មក លទ្ធផល​ទាំងនេះ​បង្ហាញ​នូវ​អំណះអំណាង​ជាបឋម​មួយ​ដែល​និយាយ​ថា ការហាត់​ច្រៀង​ទៀងទាត់​ប្រហែលជា​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​គេង​ស្រមុក ឬ​មាន​ការ​គេង​បាត់​ដង្ហើម​តិចតួច​ទៅ​មធ្យម​។ ឥទ្ធិពល​នៃ​ការ​ច្រៀង​ចំពោះ​ការដកដង្ហើម​នៅ​ពេល​យប់​អាច​ជា​រឿង​ល្អ​មួយ​ដែល​ត្រូវ​សិក្សា​បន្ត​ទៀត​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​៕

ចុចអាន៖

ប្រភព៖ Health.com.kh   អត្ថបទ៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

អត្ថបទពេញនិយម
អត្ថបទថ្មី