ងាយ​ឯ​ណា​បាន​! ប្រុស​ស្អាត Sool Cool ទម្លាយ​ខ្ទេច​​ពី​បទ​ពិសោធ​ថែ​ទាំសុខភាព​បុរស​(វីដេអូ)

  • 2018-02-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មិន​ដល់​ពេលនេះ តារា​ប្រុស​មាឌ​ធំ​រូបរាង​ស្រស់​សង្ហា​ Sool Cool ​មាន​វ័យ​៣៥​ឆ្នាំ​ហើយ​។ សម្រាប់​ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​លោក​បាន​រៀបរាប់​ថា​មាន​រយៈ​ពេល​១០​ឆ្នាំ​ បើ​រាប់​​តាំង​ពី​២០០៨​មក​។

​បើ​និយាយ​ពី​ភាព​ជោគជ័យ​វិញ លោក​ថា គឺ​លោក​ទទួល​បាន​ច្រើន​ព្រោះ​រហូត​មក​ដល់​ពេល​នេះ លោក​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ដោយ​មាន​ការ​គាំទ្រ​រូប​លោក​ច្រើន​ទៅ​ណា​មក​ណា​មាន​តែ​អ្នក​និយាយ​​ថា​លោក​ស្អាត និង​អ្នក​ស្គាល់​ច្រើន​។ បន្ទាប់​ពី​រូប​សម្រស់​ សុខ​ភាព​និង​មុខ​របរ​ផ្ទាល់​ខ្លួន​លោក​និយាយ​ថា​លោក​មិន​កំណាន់ ​នឹង​ចែក​រំលែក​បទពិសោធន៍​ក៏​ដូចជា​រូបរាង​ស្រស់​សង្ហា ឬ​ភាព​ស្អាត​ទេ ។

Sool Cool ​បន្ថែម​ថា​មាន​ធន​ធាន​ធូរធារ​យ៉ាង​ណា​ក្ដី ​តែ​បើ​យើង​បាត់​បង់​សម្រស់​ សុខភាព ​ក៏​ដូច​ជា​រូប​រាង​កាយ​ លោក​យល់​ថា​វា​​មិនមែន​ជា​ភាព​ជោគ​ជ័យ​នោះ​ទេ​ ព្រោះ​ភាព​ជោគជ័យ​របស់​មនុស្ស​ទូទៅ​ គឺ​ត្រូវ​ថែទាំ​សុខភាព​ សម្រស់​ រាង​កាយ​ឲ្យ​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត។

ក្នុង​នោះ​លោក​ក៏​មាន​បទពិសោធន៍​ និង​តិចនិក​ខ្លះ​សម្រាប់​ចែក​រំលែក​ដែរ​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

អត្ថបទ៖ រតន្ន៍

ផ្ដល់​សិទ្ធ​រូបភាព​ដោយ Sool Cool

អត្ថបទពេញនិយម