បដា​ស្វាគមន៍​ Sanchez និង​ឆ្កែ​ទាំង​ពីរ​ត្រូវ​ដក​ចេញ​ដោយ​មិន​ដឹង​មូលហេតុ​

  • 2018-02-04 04:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ទឹកដី​ Old Trafford សម្រាប់​ពាន​រង្វាន់​ Premier League ជាមួយ​នឹង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​អ្នក​គាំទ្រ។

Sanchez

នៅ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ក្រៅពី​ការ​ទះដៃ​អបអរ​សាទរ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ឈីលី​ ក៏​មាន​ការ​បង្ហាញ​បដា ដាក់​រូប​របស់​គេ​ ជាមួយ​នឹង​សត្វ​ឆ្កែ​សំណព្វ​ទាំង​ពីរ​ឈ្មោះ Atom និង​ Humber ផង​ដែរ។ ​ភ្លាមៗ​ក្រោយ​បដា​​ដាក់​បង្ហាញ​ ​មាន​​ការ​ដកហូត​យក​ចេញ​​វិញ​ពី​សំណាក់​អ្នក​គ្រប់គ្រង​កីឡដ្ឋាន។

យ៉ាង​ណា​នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​ដក​ចេញ​​នៅ​ឡើយ​ទេ​ តែ​អាច​ដោយ​សារ​មាន​ការរិះគន់​លើ​បណ្ដាញ​សង្គម​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​ថា​មិន​​វា​សូវ​សមរម្យ​៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន