ការ​វះកាត់​ប្រដាប់​ភេទ​បុរស​ឲ្យ ស កំពុង​ពេញ​និយម​នៅ​ថៃ តែ​ប្រឈម​នឹង​គ្រោះថ្នាក់

  • 2018-02-04 07:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វេជ្ជបណ្ឌិត​នៅ​លោក​ខាង​លិច ក្នុង​សប្ដាហ៍​នេះ បាន​ធ្វើការ​ព្រមាន​ចំពោះ​ហានិភ័យ​នៃ​ការ​វះកាត់​ប្រដាប់​ភេទ​បុរស ដើម្បី​ឲ្យ​ ស ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​ថៃ។

ការ​វះកាត់​ត្រូវ​បាន​ប្រើប្រាស់​កាំ​រស្មី​ឡាស៊ែរ ទឹក​អាស៊ីត ឬ សារ​ធាតុ​ដែល​អាច​ធ្វើ​ឲ្យ​រលាក ស្នាម ឬក៏​ធ្វើឲ្យ​តំបន់​ឯកជន​នេះ​កាន់តែ​ខ្មៅ​ជាង​មុន​ថែមទៀត​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ។

លោក Massimiliano Brambilla វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​កែ​សម្ផស្ស​ នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី បាន​និយាយ​ថា បុរស​ទាំងឡាយ​មិន​គួរ​ធ្វើ​ការ​វះកាត់​ប្រដាប់​ភេទ​ឡើយ។ លោក​បន្ត​ថា សារធាតុ​ដែល​ធ្វើឲ្យ​ស នោះ បញ្ចេញ​ឥទ្ធិពល​ខ្លាំង។

ដើម​ខែ​កុម្ភៈ​នេះ គ្លីនិក​មួយ​នៅ​ក្រុង​បាងកក បាន​អះអាង​ថា ខ្លួន​បាន​វះកាត់​ឲ្យ​បុរស ១០០​នាក់ ដើម្បី​ធ្វើឲ្យ​ប្រដាប់​ភេទ​ស បន្ទាប់ពី​ចាប់ផ្ដើម​ទទួល​ការ​វះកាត់​នេះ​បាន​​យៈពេល ៦ខែ។ ការ​វះកាត់​ចំពោះ​មនុស្ស​ម្នាក់ ត្រូវ​ចំណាយ ៦៥០​ដុល្លារ។

យោង​តាម​អង្គការ​អន្តរជាតិ​ផ្នែក​វះ​កាត់​កែសម្ផស្ស បាន​ឲ្យដឹង​ថា ថៃ ជា​ប្រទេស​ដែល​មាន​អ្នក​វះកាត់​កែ​សម្ផស្ស​លំដាប់​ទី ២១ នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៦។ ក្នុង​នោះ ការ​វះកាត់​ប្រដាប់​ភេទ​នារី កើន​ឡើង​ខ្ពស់​ជាងគេ រហូត​ដល់ ៤៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត