ការនិយាយ​ជា​សាធារណៈ​បែប​អន្តរជាតិដំបូង​បង្អស់​ ធ្វើឡើងដោយជោគជ័យនៅខ្មែរ

  • 2018-02-05 06:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​និយាយ​ជា​សាធារណ​បែប​អន្តរជាតិ ធំ​ជាងគេ​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឡើងដោយជោគជ័យកាល​ពី​ថ្ងៃ ​២៨ មករា ដែល​មាន​ការចូលរួម​ពី​ពី​សាធារណៈ​ជន​មកពី​ស្ថាប័ន​នានា​ជាច្រើន​។

កម្មវិធី Open Speech ខាង​លើរៀបចំ​កម្មវិធី​ដោយ INSPIRED.Cambodia និង Toastmasters Clubs ក្នុង​គោល​បំ​ណង លើកកម្ពស់​វ​ប្បធ​ម៌នៃការ​និយាយជា​សាធារណៈ​នៅក្នុង​ប្រទេស និង ផ្តល់​ជា​ព័ត៌មាន​ជំនួ​យ និង​មេ​រៀន​ពីសំ​ណាក់​វាគ្មិន​ជាតិ និង​អន្តរជាតិ តាម​រយៈ​ការចែក​រំលែក​គំ​និ​ត និង​បទពិសោធន៍​ទៅ ដល់​សាធារណៈ​។

នេះ​ជា​ភាព​ជោគ​ជ័​យ​មួយ ក៏ដូចជា​កម្លាំងចិត្ត​ជំនួយ​ដល់​ការ​រៀ​ប​ចំ​កម្ម​វី​ធី​នានា​ ដែល​អាចជួយ​បង្កើន​សមត្ថភាព​ជា​អ្នកដឹកនាំ អ្នក​ទំនាក់ទំន​ង អ្នក​និយាយ​ជា​សាធារណៈ និង​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៅដល់​យុវ​ជន​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ផ្ទាល់ និង​សាធារណៈ​ជន​កម្ពុជា​ទាំងមូល​។

ក្រុម​យុវ​ជន INSPIRED.Cambodia ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ទាំងអស់​គ្នា​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ការ​ជួយ​គាំទ្រ និង​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន ស្ថាប័ន និង​ទស្ស​និក​ជន​ទាំងឡាយ​ដែល​បាន​ចូលរួម​បង្កើត​ឲ្យ​មាន​កម្មវិធី​Toastmasters Open Speech នេះឡើង​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម