CC Double O ទើប​នាំ​ម៉ូដ​ថ្មី​ចូល​ច្រើន​ ហើយបញ្ចុះ​តម្លៃ​ដល់ ៧០% ទៀត

  • 2018-02-05 09:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CC Double O បាន​នាំ​ផលិត​ផល Cruise ចូល​មក​លក់​កាល​ពី​ថ្មីៗ​នេះ ជាមួយ​នឹង​ម៉ូដ​សម្លៀក​បំពាក់​ត្រូវ​ម៉ាច់​សម្រាប់​រដូវ​ក្ដៅ ហើយ​ថែម​ទាំង​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% ទៀត​ផង។

Cruise ដែល​ជា​ម៉ាក​ល្បី​ពី​ក្រៅ​ប្រទេស​នេះ បាន​បើក​ជាច្រើន​ប្រទេស​នៅ​ក្នុង​ពិភព​លោក​រួច​មក​ហើយ​មុន​មក​ដល់​កម្ពុជា ហើយ​ម៉ូដ​ភាគ​ច្រើន​ផ្ដោត​លើ​នារីៗ ដែល​ចង់​បាន​ភាព​ស៊ីវិល័យ ភាព​ស្រស់​ស្អាត និង​ទាន់​សម័យ។

ហាង CC Double O ជា​ម៉ាក​ល្បី​មួយ​ក្នុង​ចំណោម​ម៉ាក​ល្បីៗ​ដទៃ​ទៀត​ដូចជា Fred Perry, Shoe Bar, Jelly Bunny, Lyn និង Lynn Around ដែល​ផលិត​ឡើង​ពី​ផលិតផល​វាយនភណ្ឌ​របស់​ថៃ ហើយ​បាន​បើក​ដំណើរ​ការ​នៅ​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ក្នុង​ផ្សារ​ទំនើប​អ៊ីអន ជាន់​ផ្ទាល់​ដី។

ព័ត៌មាន​បន្ថែម​ពី​ហាង​ល្បី​មួយ​នេះ ចូល​ទៅ​ផេក​ហ្វេសប៊ុក CC Double O Cambodia

ដោយ៖ វិទូ

អត្ថបទថ្មី