Mourinho ប្រកាស​ច្បាស់​ៗ​ តប​នឹង​ចចាមអារ៉ាម​ទិញ​ខ្សែ​ប្រយុទ្ធ​នា​រដូវ​ក្ដៅ​ខាង​មុខ

  • 2018-02-05 13:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា លោក​នឹង​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​ទៀត​ទេ ក្នុង​ទីផ្សារ​ដោះ​ដូរ​ខែ​ក្ដៅ​ខាង​មុខ។

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា៖ "គោល​ដៅ​របស់​យើង គឺ​ចង់​មាន​ខ្សែ​ប្រយុទ្ធ​ច្រើន ហើយ​ឥឡូវ​គឺ​យើង​បាន​សម្រេច​គោល​ដៅ​ហ្នឹង​ហើយ។ យើង​មាន​ Alexis Sanchez, Romelu Lukaku, Antony Martial និង Marcus Rashford។ Sanchez និង Rashford អាច​លេង​បាន​ទាំង​ស្លាប​ឆ្វេង​ និង​ស្លាប​ស្ដាំ"។

លោក Mourinho បន្ត៖ "ក្នុង​សភាព​បែប​នេះ ខ្ញុំ​មិន​ចង់​បាន​កីឡាករ​ប្រយុទ្ធ​នោះ​ទេ ក្នុង​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​កីឡាករ​ប្រយុទ្ធ​ដែល​ខ្ញុំ​មាន​នា​ពេល​បច្ចុប្បន្ន"។

កន្លង​មក​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ដែល​ថា លោក Mourinho ចង់​បាន​ខ្សែ​ប្រយុទ្ធ Antoine Griezmann ឬ Paulo Dybala នៅ​ក្នុង​ទីផ្សារ​ដោះដូរ​ខែ​ក្ដៅ​ខាង​មុខ ដើម្បី​មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្លឹប Manchester United។ ទោះ​ជា​យ៉ាង​ណា ពាក្យ​នេះ​រលាយ​បាត់​ទៅ​វិញ​ ក្រោយ​ពី​ក្លឹប ទើប​តែ​បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ស៊ីលី Alexis Sanchez ពី​ក្លឹប Arsenal កាល​ពី​ខែ​មុន៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី