Messi ឬ Ronaldo មួយ​ណា​ដែល Thiago Silva គិត​ថា​ពិបាក​បិទ​ជាង​គេ?

  • 2018-02-06 02:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​អ្នក​មាន​  Paris Saint-Germain កីឡាករ Thiago Silva យល់​ថា  Lionel Messi ជា​កីឡាករ​មាន​បច្ចេកទេស​ខ្ពស់​ពិបាក​ចាប់​ជាង  Cristiano Ronaldo។

និយាយ​ប្រាប់​កាសែត​អេស្ប៉ាញ​ខ្សែ​ការពារ​ប្រេស៊ីល​រួប​នេះ​លើក​ឡើង​ថា៖ "វា​ពិត​ជា​ពិបាក​ក្នុង​ការ​ការពារ​Lionel Messi ជាCristiano Ronaldo។ Ronaldo ស័ក្ដិសម​ទទួល​បាន​អ្វី​​​ដែល​គេ​ធ្លាប់​ឈ្នះ​​ក្នុង​អាជីព។ ​ក្នុង​ឆ្នាំ​នេះ​រៀង​ពិបាក​បន្តិច​​គេ តែ​ក៏​មិន​ទាន់​អស់​សង្ឃឹម​ដែរ។ Ronaldo នៅ​តែ​អាច​មាន​ឱកាស​ឈ្នះ​ពាន  Ballon d'Or ជា​លើក​ទី​៦"។

ខ្សែ​ការពារ​វ័យ​៣៣​ឆ្នាំ​បន្ត​ថា ភាព​ខុស​គ្នា​រវាង​កីឡាករ​ឆ្នើម​ទាំង​ពីរ​គឺ Messi ពេល​នៅ​ជាមួយ​បាល់ មួយ​ទល់​មួយ ឬ​ទល់​នឹង​ពីរ​ជា​មួយ​ខ្សែ​ការពារ គឺ​ពិបាក​បញ្ឈប់​ណាស់។​ យ៉ាងណាមិញ ៩​ថ្ងៃ​ខាង​មុខ Silva នឹង​ត្រូវ​ប្រឈម​មុខ​នឹង Ronaldo ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL ពេល Real Madrid ជួប PSG៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម