Porsche​ ​ជះ​លុយ​ច្រើន​សម្បើម​ ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ឡាន​អគ្គិសនី

  • 2018-02-06 03:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យ​កណ្ដាល​របស់​ ​Porsche​ ​ទើប​ប្រកាស​ថា​ពួក​គេ​នឹង​បង្កើន​ការ​ចំណាយ​ដល់​ទៅ​ប្រមាណ​ ​៧,៤​ ​ប៊ីលាន​ដុល្លារ ​លើ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​និង​បច្ចេកវិទ្យា​ជួយ​ឲ្យ​រថយន្ត​កាន់​តែ​ទំនើប​នា​ឆ្នាំ​ ​២០២២។

Mission E

ការ​ចំណាយ​ប្រមាណ​ ​៧,៤​ ​ប៊ីលាន​ដុល្លារ​របស់​ ​Porsche​ ​គឺ​អាច​ហៅ​ថា​ជា​ការ​បណ្ដាក់ទុន​ធំ​ជាង​ពេល​ធម្មតា​ទ្វេ​ដង​ក្នុង​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​រថយន្ត​ពាក់​កណ្ដាល​អគ្គិសនី​ ​**(Plug-in Hybrid)**​ ​និង​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំង​ស្រុង​ ​**(EV)**​ ​របស់​ក្រុមហ៊ុន។

ទន្ទឹម​ការ​បង្កើន​ទំហំ​វិនិយោគ​ដើម្បី​ផលិត​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​នេះ​ ​Porsche Mission E​ ​ដែល​ផលិត​តាម​លំនាំ​រាង​គំរូ​ចេញ​កាល​ពី​ឆ្នាំ​ ​២០១៥​ ​នឹង​ក្លាយ​ជា​ម៉ូដែល​ទី​មួយ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំង​ស្រុង​ ​(EV)​ ​របស់​ក្រុមហ៊ុន​ឡាន​មាន​មូលដ្ឋាន​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ​ដើម្បី​វាយ​លុក​ទីផ្សារ។

Porsche Mission E​ ​ក៏​ត្រូវ​ក្រុមហ៊ុន​បង្ហើប​ឲ្យ​ដឹង​ថា​អាច​ជាន់​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​ត្រឹម​ ​៣,៥​ ​វិនាទី​ ​ហើយ​ពេល​សាក​ភ្លើង​ពេញ​ម្ដង​អាច​បើកបរ​បាន​ក្នុង​រយៈ​ចម្ងាយ​ ​៥០០​ ​គីឡូម៉ែត្រ ។ មិន​ទាន់​បង្ហាញ​ពី​ពេល​ចេញ​លក់​ម៉ូដែល​ ​Mission E​ ​ប៉ុន្តែ​ ​Porsche​ ​បង្ហាញ​ថា​នឹង​ចេញ​ឲ្យ​រត់​សាកល្បង​លើ​ផ្លូវ​សាធារណៈ​ក្នុង​ឆ្នាំ​ ​២០១៩៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ