គ្រូ​ Spurs៖ ការ​ហាម​​កីឡាករ​ធ្វើ​ពុត ហាក់​ដូច​ជា​សម្លាប់​បាល់ទាត់​

  • 2018-02-07 07:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino ​ព្រួយ​បារម្ភ​ថា​ ការ​ព្យាយាម​លុប​បំបាត់​ការ​ធ្វើ​ពុត​ដួល​ ឬ​បន្លំ​ភ្នែក​អាជ្ញាកណ្ដាល​របស់​កីឡាករ​អាច​កំពុង​សម្លាប់​កីឡា​បាល់ទាត់។

Pochettino

ការ​លើក​ឡើង​​របស់​អ្នក​ចាត់ការ​ Spurs បន្ទាប់​ពី​មាន​ការ​រិះគន់​លើ​កីឡាករ​របស់​លោក​៣​រូប​មាន​ Kane, Dele Alli និង​ Lamela ថា​បាន​ធ្វើ​ពុត​ដួល​ក្នុង​​ប្រកួត​ដែល​ពួកគេ​ស្មើ​ ២​-២ ជាមួយ​ Liverpool។ ការ​ដួល​ក្នុង​ប្រអប់​របស់​ Kane និង​ Lamela ត្រូវ​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​ប៉េណាល់ទី​ តែ​សម្រាប់​ Alli វិញ​ត្រូវ​ពិន័យ​កាត​លឿង។

​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ បាន​សាកល្បង​ប្រើ​ VAR (​អាជ្ញាកណ្ដាល​វីដេអូ) ក្នុង​​ប្រកួត​ FA Cup រដូវ​កាល​នេះ​ នឹង​គ្រោង​ប្រើ​នៅ Premier League នៅ​រដូវ​កាល​ក្រោយ​ដើម្បី​ជួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ឲ្យ​បាន​ត្រឹម​ត្រូវ។

យ៉ាងណា​បច្ចេកវិទ្យា​ខាង​លើ​ត្រូវ​បុរស​សញ្ជាតិ​អាហ្សង់ទីន​សម្ដែង​ការ​មិន​ពេញ​ចិត្ត។ "ខ្ញុំ​ខ្លាច​ក្រែង​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​សម្លាប់​បាល់ទាត់​។ បាល់ទាត់​គឺ​ជា​ល្បែង​ដែល​អ្នក​ត្រូវ​បញ្ឆោត​គូ​ប្រកួត។ បញ្ឆោត​ ឬ​ធ្វើ​ពុត​ដោយ​បច្ចេកទេស"។

"២០​ឆ្នាំ​ ឬ​៣០​ឆ្នាំ​ក្រោយ​អ្នក​ប្រហែល​ជា​សរសើរ​កីឡាករ​ពូកែ​ធ្វើ​ពុត​ នៅ​ពេល​​ពួកគេ​អាច​បន្លំ​អាជ្ញា​កណ្ដាល​បាន​។ ជា​ការ​ពិត​បើ​អ្នក​ធ្វើ​ពុត​ ហើយ​អាជ្ញា​កណ្ដាល​ចាប់​បាន​ អ្នក​ត្រូវ​ពិន័យ​គឺ​សម​ហើយ​ប៉ុន្តែ​បើ​អាជ្ញាកណ្ដាល​មើល​មិន​ទាន់​ កុំ​វែង​ឆ្ងាយ​ពេក​ ព្រោះ​ពួកគាត់​ក៏​ជា​មនុស្ស​ដែរ"។ Pochettino និយាយ​ដូច្នេះ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម