៤សន្លឹក​​​ពី​ សាឡាត់ ស្រីឡាង និង អ៊ែតវីន ផ្អែម​ល្ហែម​ដូច​​គូស្នេហ៍​​ទើប​រៀប​ការ​ថ្មោង​ថ្មី​

  • 2018-02-07 08:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ សាឡាត់ ស្រីឡាង និង អែត វីន បាន​បង្ហាញ​​ភាព​ស្និទ្ធស្នាល​ និង​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ខុសប្លែក​ពី​ធម្មតា​​ រហូត​ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​​អ្នក​ទាំង​ពីរ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​គ្នា​ទៀត​ផង​។

ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ​ សាឡាត់ ស្រីឡាង សុំ​មិន​បកស្រាយ​អ្វី​ទាំង​អស់​នាង ថា​​​គ្រប់​យ៉ាង​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​បញ្ជាក់​​ទៅ​ចុះ​ថា​ ទំនាក់​ទំនង​ខ្លួន​ និង​ អែត វីន ​ជា​លក្ខណៈ​ស្នេហា​ ឬ មិត្តភ័ក្ដិ​។​​​​​

ចំណែក​​​ឯ​កំលោះ​សង្ហា​ អែត វីន វិញ​​​ក៏​មិន​ខុស​ពី សាឡាត់ ស្រីឡាង ដែរ​លោក​​សុំ​បដិសេធ​​​មិន​​និយាយ​វែង​ឆ្ងាយ​​នោះ​ទេ​ ថ្ងៃ​ណា​មួយ​មហា​ជន​​នឹង​បាន​​ដឹង​ជាក់​ពុំខាន​​ជុំវិញ​រឿង​​​មួយ​នេះ​។ លោក​ថា​៖​"រឿង​ខ្ញុំ​ និង​ អាឡាង ខ្ញុំ​សុំ​មិន​នេះ​និយាយ​ទេ​ពេល​នេះ​ ថ្ងៃ​ខាង​មុខ​ពុក​ម៉ែ​បង​ប្អូន​គាត់​ នឹង​បាន​ដឹង​ហើយ​​"។

គួរ​រម្លឹក​ថា​ព័ត៌មាន​ស្នេហា​រវាង​ អែត វីន និង​ សាឡាត់ ស្រីឡាង ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ពេល​អ្នក​ទាំង​ពីរ​​សម្ដែង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ជាមួយ​គ្នា​ជាច្រើន​រឿង​៕​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​​ សាឡាត់ ស្រីឡាង

អត្ថបទពេញនិយម