ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសសង់ផ្ទះ នៅតំបន់ពិសេសបំផុត

  • 2018-02-08 02:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ​ប្រកាស​សាងសង់​លំនៅឋាន​លំដាប់​មធ្យម​នៅ​តំបន់​ទី​ជនបទ ​ឲ្យ​ក្លាយ​ទៅ​ជា​លំនៅដ្ឋាន​ប្រកប​ដោយ​ផាសុកភាព​។ ​សេដ្ឋី​ស្រុក​ខ្មែរ​នេះ​ ​អះអាង​ថា លំនៅឋាន​មួយខ្នង​នឹង​សង់​លើ​ផ្ទៃដី​រហូត​ដល់​ទៅ ១ ២០០​ម៉ែត្រការ៉េ ​រួមជាមួយ​នឹង​សេវា​ដាំថែទាំដើម​ឈើ​ហូបផ្លែ​ មានទឹក​ ភ្លើង​ ប្រព័ន្ធ​សុវត្ថិភាព​ មានផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ​ ​ឬ​ជិះកង់​ហាត់ប្រាណប្រកបដោយ​សុវត្ថិភាព។

​បន្ថែមពីនេះ ​ទីតាំង​រស់នៅ​តំបន់នោះ ​មានភ្នំ​ដែល​បាន​ថែរក្សា​ទុក​ដើមឈើ​ប្លែក​ៗរាប់លាន​ដើម​ ​ជាច្រើន​ប្រភេទ​ ​ដើមឈើ​មួយ​ចំនួន​បាន​បញ្ចេញ​ផ្កា​ទៅតាម​រដូវកាល​គួជាទី​គយគន់​​ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​សត្វ​ស្លាប​ មាន់ព្រៃ​ ជ្រូក​ព្រៃ​ ដើមឈើ​មួយ​ចំនួន​ដុះនៅ​តំបន់​ភ្នំសែនដី​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់​ស្ពឺ​។​​

តាម​ប្រភព​ហ្វេសបុក​របស់លោក​ឧកញ៉ា ​បញ្ជាក់​ថា សម្រាប់តម្លៃផ្ទះមួយខ្នង មិនលើសពី ១០ម៉ឺនដុល្លារ រី​ឯទីតាំង​វិញ មានចម្ងាយ​តែត្រឹម៥០​គីឡូម៉ែត្រ​ពីភ្នំពេញ​ បើ​ធ្វើដំណើរតាមផ្លូវជាតិ​លេខ​៤ពី​ភ្នំពេញមក ​អាច​​ចំណាយ​ពេល​មិន​ដល់​មួយម៉ោង​ឡើយ។

យ៉ាងណាបើក្រឡេកមើលគំរូផ្ទះដូចបង្ហាញ លំនៅឋាននេះជាប្រភេទផ្ទះសម្រាប់អ្នកមានចំណូលខ្ពស់ អាចមកសម្រាកលំហែកាយនៅតំបន់ទីជនបទ។ សូមទស្សនាគំរូផ្ទះខាងក្រោមនេះ៖

អត្ថបទ៖ ស៊ិន សាវ៉េត