អាជីព​ជា​អ្នកកីឡាកាសមែន តែ​តាមពិត​ Jonh Cena ក៏​ជា​អ្នក​គាំទ្រ​របស់​ BTS ដែរ

  • 2018-02-08 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយភាព​របស់​ក្រុម​ចម្រៀង​បុរស​ BTS កាន់​តែ​រីករាយ​សុសសាយ​នៅ​ប៉ែក​អឺរ៉ុប​ ពោល​មិន​ថា​តែ​ជា​ជន​សាមញ្ញ​ សូម្បី​តារា​ល្បីៗ​ក៏​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ក្រុម​ដែរ។

ពេល​នេះ​ អ្នក​ល្បី​មួយ​រូប​ទៀត​ហើយ​ បាន​បង្ហាញ​ថា​ខ្លួន​ចូល​ចិត្ត​ BTS ដែរ នោះគឺ​កំពូល​អ្នក​កីឡាកាស​ និង​ជាតារាសម្ដែង Jonh Cena។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​បាន​បង្ហាញ​រូបភាព​របស់​តារា​ចម្រៀង​ប្រចាំ​ក្រុម​ BTS គឺ​ J-Hope លើ​គណនី​ Instagram។ ក្រោយ​ឃើញ​រូប​នោះ​ភ្លាម​ អ្នក​គាំទ្រ​របស់​ក្រុម​ BTS (ARMY) ភាំង​ស្មារតី​ស្ទើរ​គ្រប់​គ្នា​ ព្រម​ទាំង​រំភើប​ចិត្ត​ឥត​ឧបមា ថែម​ទាំង​ជឿជាក់ ១០០ភាគរយ​ថា​ Jonh ក៏​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ BTS ដែរ ព្រោះ​មិនមែន​សុខៗលោក​បង្ហោះ​រូប​របស់សមាជិកក្រុម ទេ។

Jonh Cena
BTS

មួយ​វិញ​ទៀត​ បើ​ក្រឡេក​ទៅ​មើល​គណនី​ Twitter របស់អ្នក​កីឡាកាស​ដែលវិវត្តខ្លួន​ជា​តារាសម្ដែងរូបនេះ​វិញ​ ក៏​បាន​ចុច​តាមដាន (Follow) គណនី​របស់​​ BTS ដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី