តោះ!​ មក​ដឹង​កីឡាករ​គុន​ខ្មែរ​២រូប​ ធ្លាប់​ប្រកួត​តាំង​តែ​ជា​មួយ​បង​ រហូត​ដល់​ប្អូន​របស់​ដៃ​គូ​ទៀត

  • 2018-02-08 06:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលឹក​ទៅ​អតីតកាល​បន្តិច​អំពី​អ្នក​ប្រដាល់​គុន​ខ្មែរ​២រូប​ ដែល​មាន​ប្រវត្តិ​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ​ និង​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​ដង​ ខណៈ​មក​ដល់​ពេល​នេះ​នៅ​តែ​អាច​បន្ត​អាជីព​នេះ​បានដដែល​ ប៉ុន្តែ​អ្វី​ដែល​ប្លែក​បន្តិច​នោះ ​គឺ​ប្រកួត​ជា​មួយ​ប្អូន​របស់​ដៃ​គូ​ពី​មុន​នោះ​ទៅ​វិញ។​ ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​ពីរ​រូប​នេះ។​

សូត្រ​ ប៊ុនធី៖​

អ្នក​ប្រដាល់​លេង​កម្ពស់​រូប​នេះ​ប្រកួត​យូរ​គួរសម​ បើ​រំលឹក​ទៅ​ឡើង​សង្វៀន​តាំង​ពី​ជំនាន់​ CTN​ មក​ម្ល៉េះ​ គេ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​ ឡៅ​ ចន្រ្ទា​ កម្មវិធី​មិត្តភាព​ធម្មតា​ក៏​មាន​ កម្មវិធី​ខ្សែក្រវាត់​ក៏​មាន​ផង​ដែរ។​ អ្នក​លេង​កែង​រូប​នេះ​ មិន​ត្រឹម​តែ​ធ្លាប់​ប៉ះ​ ឡៅ​ ចន្រ្ទា​ នោះ​ទេ​ ប៉ុន្មាន​ខែ​មុន​នេះ​គឺ​ប្រកួត​ជា​មួយ​ ឡៅ​ ចត្រា​ ទៀត​ផង ​ប៉ុន្តែ​ចាញ់​នា​កម្មវិធី​ផ្ដាច់​ព្រ័ត្រ​ជើង​ឯក​ជាតិ​ ឆ្នាំ​២០១៧​ នៅ​ 7NG​ បាន​មេដាយ​ប្រាក់។​

កីឡាករ ឡៅ​ ចិត្រា ពេលឈ្នះ សូត្រ ប៊ុនធី

ឡុង​ សុភី៖​

ខ្លា​ចាស់​រូប​នេះ​មិន​ធម្មតា​ឡើយ​ មាន​ប្រវត្តិ​ប្រកួត​យូរឆ្នាំ​មក​ហើយ​ និង​ធ្វើ​ឲ្យ​កក្រើក​គ្រប់​សង្វៀន​នៅ​កម្ពុជា​ ឥលូវ​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​កីឡាករ​បរទេស​ រអា​និង​ស្នៀត​ប្រយុទ្ធ​ដ៏​ល្អ​ ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ សុភី​ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​ធ្លាប់​ប៉ះ​ជា​មួយ​ ឡៅ​ ស៊ីណាត​ ពី​មុន​មក​អាច​ថា​គូរ​ជក់ចិត្ត​ផង​ដែរ​កន្លង​មក​ ហើយ​នៅ​តែ​អាច​បន្ត​អាជីព​នេះ​បាន​ដដែល​ដល់​សព្វថ្ងៃ។​ ចំណែក​ ឡៅ​ ស៊ីណាត​ មិន​អាច​បន្ត​អាជីព​នេះ​បាន​ហើយ​ក្លាយ​ជា​គ្រូ​បង្វឹក​ និង​ជា​អាជ្ញាកណ្ដាល​ ចៅក្រម​ទៅ​ហើយ។​ ឥលូវ​នេះ​ ឡុង​ សុភី​ បាន​បន្ត​ដំណើរ​មក​ដល់​ជំនាន់​សិស្ស​ប្អូន​ ឡៅ​ ស៊ីណាត​ ទៀត​ហើយ​គឺ​ ឡៅ​ ចន្រ្ទា។​ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​កម្មវិធីជើង​ឯក​ជាតិ​ ឆ្នាំ​២០១៧​ ដោយ​ពេល​នោះ​ ឡៅ​ ចន្រ្ទា​ យក​ឈ្នះ​ដោយ​ពិន្ទុ​ ឡុង​ សុភី​ ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង។​

អត្ថបទ៖ នួន ស៊ីណា​