ខ្វះ​តែ​កូន​១​ទៀត Messi​ តាម​ទាន់​កូនរបស់​ Ronaldo ហើយ!

  • 2018-02-08 07:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi និង​ភរិយា​នាង Antonela Roccuzzo កំពុង​ត្រៀម​​ស្វាគមន៍​កូន​​ប្រុស​ទី​៣​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ត្បិត​មិន​ទាន់​កើត​ប៉ុន្តែ​​កីឡាករ​មិន​អាច​ខ្វះ​បាន​ក្នុង​ក្រុម​ Barcelona​ រូប​នេះ​​បាន​បង្ហើប​ឈ្មោះ​កូន​បាត់​ទៅ​ហើយ។ កាល​ពី​ពេល​ថ្មី ​Messi បាន​បង្ហោះ​វីដេអូ​​នៃ​ផ្ទៃពោះ​ប្រពន្ធ​ខ្លួន​ ភ្ជាប់​ជាមួយ​​សារ “Baby Ciro”។ Ciro គឺ​ជា​ឈ្មោះ​​កូន​ទី​៣​​របស់​របស់​គេ។ កីឡាករ​អាហ្សង់ទីន​ពេល​នេះ​​​មាន​កូន​ប្រុស​ពីរ​នាក់​ហើយ​ឈ្មោះ​ថា  Thiago (អាយុ​៥​ឆ្នាំ) និង Mateo (​អាយុ​២​ឆ្នាំ) ស្រប​ពេល​កូន​ទី​៣ អាច​នឹង​កើត​នៅ​ចុង​ខែ​នេះ ឬ​ដើម​ខែ​មីនា។

បើ​ប្រៀបធៀប​ជាមួយ​គូ​ប្រជែង​លើ​វាល​ស្មៅ​ Ronaldo កីឡាករ​ជំនាញ​ជើង​ឆ្វេង​ក្នុង​ក្រុម Barca ខ្វះ​តែ​កូន​ម្នាក់​ទៀត​ទេ​ស្មើ​គ្នា​ហើយ។ ពោល Ronaldo ដែល​ជា​ទូត​សុឆន្ទៈ​របស់ CLEAR មាន​កូន​៤​នាក់។​ កូន​​ប្រុស​ច្បង​ឈ្មោះ Cristiano Ronaldo Jr (អាយុ​៧​ឆ្នាំ) កូន​ភ្លោះ​ប្រុស​ស្រី Mateo(ប្រុស) Eva (ស្រី) និង​កូន​ស្រី​​ពៅ​កើត​ជាមួយ​មិត្ត​ស្រី​បច្ចុប្បន្ន Georgina Rodríguez ឈ្មោះ​ថា Alana៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ