មក​ស្គាល់​ Idol ​ក្នុង​ដួង​ចិត្ត​​​តារា​ចម្រៀង​ល្បី​ៗ​៦រូប​នេះ​បន្តិច​មើល​!

  • 2018-02-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​​ដូច​សព្វ​ថ្ងៃ​នេះ​អ្នក​សិល្បៈ​៧ រូប​​​​បាន​បង្ហើប​ប្រាប់​​ឈ្មោះ​តារា​ចម្រៀង​ដែល​ជា​ Idol ក្នុង​ដួង​ចិត្ត​​​​ធ្លាប់​ស្រឡាញ់​​​​កន្លង​មក​​ ហើយ​មក​ដល់​ពេល​នេះ​​​នៅ​តែ​គាំទ្រ​ដដែល​​មិន​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ​។ ទោះបី​ជា​ខ្លួន​​​មាន​ភាព​ល្បី​ល្បាញ​ក្នុង​វិស័យ​​ចម្រៀង​ក្ដី​។

១/ កន្លង​មក​ ពេជ្រ សោភា បាន​ឲ្យ​ដឹង​ថា​​មុន​ និង​ក្រោយ​ពេល​​ចូល​សិល្បៈ​ Idol ក្នុង​ដួង​ចិត្ត​​គឺ​លោក​ព្រាប សុវត្ថិ ។ ហេតុ​ផល​ដែល​នាង ពេញ​ចិត្ត​​កំពូល​តារា​ចម្រៀង​រូប​នេះ ដោយ​សារ​តែ​លោក​​មាន​សមត្ថភាព​​​ក្នុង​ការ​ប្រើប្រាស់​សំឡេង​​ និង​ភាព​រួសរាយ​រាក់​ទាក់​។ ពិសេស​​ពេល​ច្រៀង​រួម​គ្នា​ជាមួយ​​​ ព្រាប សុវត្ថិ ​កាន់​តែ​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​​នាង លេចធ្លោ​លើស​ដើម​។​​​

២/ លោក ឆន សុវណ្ណរាជ ធ្លាប់​​និយាយ​ថា មុន​​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តារា​ចម្រៀង​ស្រី​ដែល​​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​គឺ​ ឱក សុគន្ធកញ្ញា ​ព្រោះ​លោក​ចូល​ចិត្ត​សំឡេង​​​​របស់​នាង ជាមួយ​ក្បាច់​រាំ​ដ៏​សម្បូរ​បែប​ Style ​តុប​តែង​ខ្លួន និង​ភាព​រួសរាយ​រាក់ទាក់​ មិន​ឆ្មើង​ឆ្មៃ​។ ចំណែក​ឯ​តារា​ប្រុស​​ក្នុង​ដួង​ចិត្ត​លោក​គឺ ណុប បាយ៉ារិទ្ធ នៅ​ពេល​ទំនេរ​ពី​ការ​រៀន​សូត្រ​នៅ​ថ្នាក់​​អនុវិទ្យាល័យ​​ខ្លួន​​តែង​តែ​យក​បទ​ចម្រៀង​បង​ប្រុស​ នីកូ មក​ច្រៀង​ជានិច្ច​។

​​​​ ៣/ បើ​និយាយ​ពី​កញ្ញា ទេព បូព្រឹក្ស វិញ​​​ខុស​ប្លែក​ពី​តារា​ចម្រៀង​២​រូប​​ខាង​លើ​ Idol នាង មាន​ Idol ជា​តារា​ចម្រៀង​បរទេស​​សញ្ជាតិ​កាណាដា​ គឺ​ Justin Bieber ដោយ​សារ​តែ​តារា​ចម្រៀង​រូប​នេះ​ច្រៀង​ពីរោះ​ ហើយ​សង្ហា​​ និង ការ​តុប​តែង​ខ្លួន​​​តាម​បែប​យុវវ័យ​សម័យ​ថ្មី។

​ ៤/ចំណែក​ នៅ ស៊ីនឿន វិញ​​តារា​ចម្រៀង​ដែល​នៅ​ក្នុង​ដួង​ចិត្ត​លោក​គឺ​លោក ព្រាប សុវត្ថិ ។ លោក​ថា​៖​​ “បាទ​អូន​មូល​ហេតុ​ដែល​បង​ពេញ​ចិត្ត​សំឡេង​គាត់ ​ព្រោះ​​គាត់​អាច​ច្រៀង​បត់​បែន​បាន​គ្រប់​ទម្រង់​ទាំង​អស់​មិន​ថា​បទ​បែប​មនោ​សញ្ចេតនា​ បទ​ញាក់​កន្ត្រាក់​​អារម្មណ៍ និង​បទ​ពី​ដើម​នោះ​ទេ​អូន​"។ ៥/ សម្រាប់​តារា​ចម្រៀង​ សុខ ស្រីនាង វិញ​នាង​​ស្រឡាញ់​ពេញ​ចិត្ត​ យក់ ថិត​រដ្ឋា គឺ​អំឡុង​ពេល​ ​មាន​វ័យ​ ១៤ ទៅ​១៥​ឆ្នាំ​គឺ​​ជា​វ័យ​ដែល​កំពុង​សិក្សា​នៅ​អនុ​វិទ្យាល័យ​នៅ​ឡើយ។ កាល​ណោះ ពេល​មាន​កម្ម​វិធី​នៅ​សាលា​រៀន​ម្ដង​ៗ​ ខ្លួន​​ និង​មិត្ត​ភក្ដិ​តែង​តែ​យក​បទ​ចម្រៀង​របស់​រៀម​ច្បង រដ្ឋា មក​ច្រៀង​ជា​និច្ច មិន​ដែល​រំលង​ម្ដង​ណា​នោះ​ទេ​។

៦/ សុគន្ធ ថេរ៉ាយុ ​បាន​លើក​ឡើង​ថា កាល​​ខ្លួន​នៅ​វ័យ​​ប្រមាណ ១៥ ទៅ​ ១៨​ ឆ្នាំ​​ ​តារា​ចម្រៀង​ប្រុស​ស្រី​២ រូប​ដែល​លោក​ស្រឡាញ់​ចូល​ចិត្ត​ចិត្ត​ខ្លាំង​បំផុត​គឺ​អ្នកនាង យក់ ថិតរដ្ឋា និង ណុប បាយ៉ារិទ្ធ ។ រាល់​​កម្មវិធី​ប្រគំតន្ត្រី​ឲ្យ​តែ​មាន​វត្តមាន​តារា​ចម្រៀង​ពីរ​រូប​នេះ​​នៅ​រាជធានី​ភ្នំពេញ​ ខ្លួន​​បាន​ទៅ​ទស្សនា​​សឹង​តែ​គ្រប់​ពេល៕​​​ I

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី