កីឡាករ​២​រូប​នឹង​ប្រជែង​ពាន Ballon d'Or បន្ទាប់​ពី Messi និង Ronaldo ចូល​និវត្តន៍

  • 2018-02-09 02:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​វីរបុរស​ក្លឹប Barcelona កីឡាករ Xavi បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​​ចូល​ខ្លួន​មក​វែកញែក​ លើ​បេក្ខភាព​​ដែល​អាច​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នា​ពេល​អនាគត។

រយៈពេល​១០​ឆ្នាំ​ចុងក្រោយ Lionel Messi និង Cristiano Ronaldo បាន​ចែក​ពាន Ballon d'Or ម្នាក់​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ ខណៈ Xavi ក៏​ធ្លាប់​​ប្រជែង​​បាន​៣​ឆ្នាំ​ដែរ តែ​បាន​លេខ​៣​រហូត។ ស្របពេល​​ទាំង​ Messi​ និង Ronaldo វ័យ​កាន់​តែ​ទៅ​មុខ​​និង​ត្រៀម​ចូល​និវត្តន៍​ អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​​យល់​ថា Neymar និង  Kylian Mbappe អាច​ស្នង​តំណែង​ប្រជែង​ពាន Ballon d'Or ជំនួស​កំពូល​កីឡាករ​ទាំង​ពីរ​ខាង​លើ។

Xavi ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​កាតា​ជាមួយ​ក្រុម Al Sadd បាន​ប្រាប់​សារព័ត៌មាន​បារាំង​​អំពី Neymar ថា៖ "ខ្ញុំ​មាន​ការ​គោរព​ខ្លាំង​ចំពោះ​គេ (Neymar) គេ​គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​។ ពេល​ដែល  Messi និង Cristiano ធ្លាក់​កម្រិត​លេង គេ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d'Or។ នៅ​ពេល  Messi និង Cristiano ចូល​និវត្តន៍​ ការ​​ពិភាក្សា​និង​​ប្រជែង​ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ នឹង​ធ្លាក់​លើ  Neymar និង Mbappe”៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី