មើលគ្រាប់បាល់ដំបូង Coutinho នៅ LFC និង FCB ស្រដៀងគ្នារឿងមួយ

  • 2018-02-09 13:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចូល​រួម​ជាមួយ​ក្លឹប Barcelona ជា​ផ្លូវ​ការ​កាល​ពី​ខែ​មុន ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho បាន​រក​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប ក្នុង​ការ​ប្រកួត​កម្មវិធី Copa Del Ray ប៉ះ​ជាមួយ Valencia យប់​មិញ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ត្រង់​ថា គ្រាប់​ដែល​កីឡាករ​ប្រេស៊ីល​ស៊ុត​គឺ​បញ្ជូន​ដោយ​ខ្សែ​ប្រយុទ្ធ Luis Suarez ដែល​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ ពេល​ Coutinho រក​គ្រាប់​ដំបូង​ខ្លួន​ឲ្យ Liverpool កាល​ពី​ពេល​ជិត​ ៥​ឆ្នាំ​មុន។

កាល​ពី​ថ្ងៃ​ទី ១៧ កុម្ភៈ ឆ្នាំ ២០១៣ ក្នុង​ប្រកួត​ប៉ះ​ជាមួយ​ Swansea ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ដែល​ទើប​តែ​ផ្ទេរ​ពី​ក្លឹប Inter Milan កាល​ពី​ខែ​មករា​ឆ្នាំ​នោះ បាន​ធ្វើ​​បាន​សម្រេច​នូវ​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប​ហង្ស​ក្រហម​ Liverpool ដែល​បញ្ជូន​ដោយ​ខ្សែ​ប្រយុទ្ធ Luis Suarez។

ជិត​៥ ឆ្នាំ​ក្រោយ​មក កីឡាករ Suarez ដដែល​ដែល​បាន​បញ្ជូន​បាល់​ឲ្យ Coutinho ក្នុង​ការ​ស៊ុត​បាន​សម្រេច​នូវ​គ្រាប់​បាល់​ទី​មួយ​របស់​ខ្លួន ឲ្យ​ក្លឹប Barcelona ដែល​ជា​ក្លឹប​ដែល​កីឡាករ​ប្រេស៊ីល​ទើប​តែ​ចូល​រួម​កាល​ពី​ខែ​មុន។

Suarez បាន​លេង​ឲ្យ Liverpool ជិត​ ៤​ឆ្នាំ មុន​ពេល​ចាក​ចេញ​មក​ក្លឹប Barcelona នៅ​ឆ្នាំ ២០១៤ ខណៈ​ Coutinho ទើប​មក​ចូល​រួម​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ​ឆ្នាំ​នេះ ក្រោយ​លេង​ឲ្យ​ក្លឹប​ហង្ស​ក្រហម​ជាង ៥​ឆ្នាំ៕

គ្រាប់ដំបូង Coutinho នៅក្លឹប​ហង្សក្រហម

គ្រាប់ដំបូង Coutinho នៅក្លឹបអ្នកមានបុណ្យ (នាទី៤ៈ៣០-៤ៈ៥០)៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម