ដឹងទេថា Buffon បង្ហាញខ្លួនប៉ុន្មានប្រកួតហើយឲ្យ Juventus?

  • 2018-02-10 09:08:25
  • ចំនួនមតិ

ចន្លោះមិនឃើញ

គិតមកទល់នឹងការប្រកួតកាលពីថ្ងៃសុក្រ Gianluigi Buffon បានក្លាយជាកីឡាករទី២ហើយ ដែលបង្ហាញខ្លួនឲ្យ Juventus ច្រើនបំផុត មានចំនួន៥០០ប្រកួត បន្ទាប់ពី Del Piero ដែលលេងឲ្យក្លឹបសេះបង្កង់ ៥១៣ប្រកួត។

អ្នកចាំទីសញ្ជាតិអ៊ីតាលី ដែលឈានដល់វ័យ ៤០ឆ្នាំ បន្ទាប់ពីប្រលូកក្នុងវិស័យបាល់ទាត់ជាង២ទសវត្ស បានចូលលេងជាង១ពាន់ប្រកួតហើយបើសរុបទាំងអស់ ក្នុងនោះបង្ហាញខ្លួនឲ្យជម្រើសជាតិអ៊ីតាលី ១៧៥ប្រកួត ក្របខ័ណ្ឌបាល់ទាត់ទ្វីបអឺរ៉ុប UEFA ១៥៦ប្រកួត និងជាង ៧០០ ប្រកួតផ្សេងទៀតលេងក្នុងក្របខ័ណ្ឌបាល់ទាត់រងបស់ប្រទេសអ៊ីតាលី (ដែល៥០០ប្រកួតលេងឲ្យ Juventus)។

Buffon ចាប់ផ្តើមចាប់ផ្តើមល្បីខ្លាំងនៅពេលដែលកីឡាកចាស់វស្សារូបនេះ លេងឲ្យ Parma ក្នុងវ័យ១៧ឆ្នាំកាលពីឆ្នាំ ១៩៩៥។ មកដល់ឆ្នាំ ១៩៩៧ អ្នកចាំទីយូរជាងគេលើលោកនេះ ត្រូវបានគេផ្តល់រហ័សនាម Superman T-shirt បន្ទាប់ពីសង្រ្គោះបាល់១១ម៉ែត្ររបស់ Ronaldo ប្រេស៊ីល និង ចុងក្រោយបានក្លាយជាកីឡារបំបែកកំណត់ត្រាថ្លៃបំផុតលើលោក បន្ទាប់ពីផ្ទេរមក Juventus កាលពីឆ្នាំ ២០០១ ជាមួយតម្លៃផ្ទេរ ៥០ លានអឺរ៉ូ (ប្រហែល ៦១ លានដុល្លារអាមេរិក)៕


ប្រភព៖ Goal | UEFA   ប្រែ​សម្រួល៖ សុខ លាងហ៊ត