ហេតុផល​អ៊ីចឹងតើ​បាន Sanchez មក Man Utd

  • 2018-02-10 08:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បាន​និយាយ​ថា គេ​ចាកចេញ​ពី Arsenal មក Manchester United ​ព្រោះ​ទី​នេះ​មាន​ឱកាស​ឈ្នះ​ពាន​ជាង​នៅ​កាំភ្លើង​ធំ។

អំឡុង​ពេល​ទីផ្សារ​ដោះដូរ​ខែ​មករា​បើ​ Man City ជា​ក្លឹប​គេ​រំពឹង​ថា​នឹង​អាច​ទិញ​បាន​ Sanchez ប៉ុន្តែ​បិសាច​ក្រហម​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ឆក់​បាន ដោយ​ហ៊ាន​ផ្ដល់​ប្រាក់​ឈ្នួ​ខ្ពស់ បូក​រួម​ថែម Henrikh Mkhitaryan ទៅ​ឲ្យ​ Arsenal ជា​ថ្នូរ​ទៀត​ផង។ នៅ​ពេល​ថ្មី​ៗ​នេះ​កីឡាករ​សញ្ជាតិ​ឈីលី​បាន​បង្ហើប​ពី​គំនិត​ដែល​ខ្លួន​ផ្លាស់​មក Man Utd។

និយាយ​ប្រាប់ Sky Sport កីឡាករ​វ័យ​២៩​ឆ្នាំ​លើក​ឡើង​ថា៖ "ខ្ញុំ​គិត​ចង់​មក​ Manchester United ​តាំង​ពី​តូច ហើយ​ខ្ញុំ​មិនមែន​ចេះ​តែ​និយាយ​ដោយ​សារ​ខ្ញុំ​​កំពុង​នៅ​ទី​នេះ​ទេ។ ខ្ញុំ​គឺ​ជា​មនុស្ស​ស្មោះត្រង់ មិន​ដែល​កុហក។ ខ្ញុំ​គិត​ថា វា​ជា​ក្លឹប​ធំ​ជាង​នៅ​អង់គ្លេស។ តែ​ Arsenal ក៏​ជា​ក្លឹប​ធំ​មួយ។ យ៉ាងណា​ខ្ញុំ​មក​ទី​នេះ​ ព្រោះ​គិត​ថា នៅ United អាច​ឈ្នះ​អ្វី​ៗ​គ្រប់​យ៉ាង"៕​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម